ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​១​ខែ​នេះ ដែល​ឈ្មួញសប្បាយដៃដឹកជ្រូក​ពីវៀតណាម​​ មក​ខ្មែរ​

7 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖​ ឈ្មួញ​កំពុង​សម្រុក​ដឹក​ជ្រូក​ឆ្លង​ដែន​​ពី​​ប្រទេស​វៀតណាម​ ចូល​មកកាន់​​ខេត្តស្វាយរៀង ដោយ​​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​​រាប់​ពាន់​ក្បាល​ តាមច្រករបៀង​ព្រៃ​តា​អី ​ឃុំ​ព្រៃ​តា​អី​ ស្រុក​ស្វាយ​ទាប​ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ​កុម្ភៈ​​នេះ​ ។

ខេត្តស្វាយរៀង​ ៖​ ឈ្មួញ​កំពុង​សម្រុក​ដឹក​ជ្រូក​ឆ្លង​ដែន​​ពី​​ប្រទេស​វៀតណាម​ ចូល​មកកាន់​​ខេត្តស្វាយរៀង ដោយ​​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​​រាប់​ពាន់​ក្បាល​ តាមច្រករបៀង​ព្រៃ​តា​អី ​ឃុំ​ព្រៃ​តា​អី​ ស្រុក​ស្វាយ​ទាប​ រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ​កុម្ភៈ​​នេះ​ ។

ក្នុងនោះ ​​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើការ​រិះគន់​ថា សមត្ថកិច្ច​កំពុង​​តែ​បណ្តែតបណ្តោយ​​ឱ្យ​​ឈ្មួញ​ដឹក​ជ្រូក​​ចូល​ពី​ប្រទេស​វៀតណាម​​ ​តាម​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ក្នុង​មួយ​គ្រឿង​​ចំនួន​៣៣០​ក្បាល ​ធ្វើ​​ឱ្យ​​ខូច​ផ្លូវ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន ​សែន ផ្តល់​ជូន​​ប្រជា​ពលរដ្ឋ​សម្រាប់​ស្រុក​ស្វាយ​ទាប​ ។

​​បច្ចុប្បន្ន​ កង​វិស្វកម្ម​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ កំពុង​សាងសង់​មិន​ទាន់​រួចរាល់​ផង​ បើ​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ដឹក​ជ្រូក​​តាម​រថយន្ត​ធុន​យក្ស​ ធ្វើ​ឲ្យ​បាក់​ស្រុត​ខូច ​ជា​ពិសេស​ផ្លូវលំ​ជនបទ​មួយ​ចំនួន​​ ត្រូវ​ខូច​ក្លាយទៅជា​រណ្តៅបែក​ល្បាប់​​ពេល​មាន​​ភ្លៀង​ធ្លាក់​ម្តង​ៗ​ ។​

ចំណែក​មន្ត្រីរាជការ​វិញ​ មានការ​ព្រួយ​បារ​ម្ភ ហើយ​លើក​ឡើង​ថា ខេត្តស្វាយរៀង​ជា​គោលដៅការពារ​ទប់ស្កាត់ជំងឺឆ្លង ជា​ពិសេស ​ខេត្តស្វាយរៀង​ជា​ខេត្ត​ផ្ទុះ​ជំងឺ​ផ្តាសាយបក្សី ដែល​ក្រសួងសុខាភិបាល ​បាន​ប្រកាសឱ្យ​​រដ្ឋបាល​ខេត្ត​ និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្ត​ ធ្វើការ​ទប់ស្កាត់ ហើយ​សម្តេច​ក្រឡា​ហោម​ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សារា​ចរណ៍ ​ប្រកាស​​មិន​ឲ្យធ្វើ​ចរាចរណ៍​ចេញចូល​នូវ​មុខទំនិញ​សត្វពី​ប្រទេស​ជិតខាង តាម​ច្រករបៀង​ចូល​មក​​ព្រះរាជាណា​ចក្រ​កម្ពុជា ក៏​ប៉ុន្តែ​សមត្ថកិច្ច​បែ​រជា​ផ្គើន​ បើកដៃ​ឲ្យ​ឈ្មួញ​​នាំ​ជ្រូក​ឆ្លង​ដែន​ពី​ប្រទេស​​វៀត​ណាមទៅវិញ​ ​​។​

ទាក់ទិន​ករណីនេះ​ លោក​ប៉ែន​ ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​បាន​ឱ្យដឹង​​ថា ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ្រូក​នេះ​មាន​​ថៅកែរ​ឈ្មោះ​ហេង មានច្បាប់​អនុញ្ញាត ពី​អគ្គនាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល​ក្រសួងកសិកម្ម​ ។ ដូច្នេះ​មន្ត្រីពេទ្យសត្វ គ្រាន់តែ​ពិនិត្យ​ និង​បាញ់ថ្នាំ​លើ​រថយន្ត​ការពារ​ជម្ងឺឆ្លង​ប​ណ្ណោះ​ ។ ​រីឯ​មន្ត្រី​គយ​ខេត្ត​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា គេ​បង់ពន្ធ​ចូល​គយ​ហើយ​​ទាន…!