ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ខឹង​​ខ្លាំង​ណាស់​…!

7 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ខឹង​ខ្លាំង ហើយ​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​ក្រោយ​ពី​សាលាឧទ្ធរណ៍​សហព័ន្ធ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ សម្រេច​រក្សា​ទុក​ការ​ផ្អាក​អនុវត្ត​ក្រិ​ត្យ​របស់​លោក​ប្រឆាំង​ពួក​អន្តោប្រវេសន៍ ។ ចៅក្រម​ទាំង​៣​រូប​នៃ​តុលាការ​

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ខឹង​ខ្លាំង ហើយ​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​ ក្រោយ​ពី​សាលាឧទ្ធរណ៍​សហព័ន្ធ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ សម្រេច​រក្សា​ទុក​ការ​ផ្អាក​អនុវត្ត​ក្រិ​ត្យ​របស់​លោក​ប្រឆាំង​ពួក​អន្តោប្រវេសន៍ ។ ចៅក្រម​ទាំង​៣​រូប​នៃ​តុលាការ​សាលាឧទ្ធរណ៍​ក្នុង​ការ​សម្រេច​មួយ​សរសេរ​ថា សំណើ​តវ៉ា​បន្ទាន់​របស់​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​បដិសេធ​ជា​ឯកច្ឆ័ន្ទ ដោយ​ទទូច​លើ​ភាព​ចាំបាច់ ការពារ​ផលប្រយោជន៍​ទូទៅ ។

ចៅក្រម​ទាំង​៣​រូប​ក៏​គូសបញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​ពុំ​បាន​បង្ហាញ​ភស្តុ​តាង​ដែល​ជនបរទេស​ម្នាក់​របស់​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​៧ ដែល​ហាមឃាត់​ធ្លាប់​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​សហរដ្ឋ​អាមេ​រិ​ក​កាលពីមុន ។ តាម TWITTER លោក​ត្រាំ បញ្ចេញ​ប្រតិកម្ម​ថា សន្តិសុខ​ជាតិ​របស់​យើង​កំពុង​មាន​បញ្ហា ហើយដោយ​សារ​តុលាការ ។ សរសេរ​ជា​អក្សរ​ធំ លោក​ត្រាំ បញ្ជាក់​ថា សេត​វិមាន​ពេល​នេះ​អាច​ធ្វើការ​តវ៉ា​ទៅ​តុលាការ​កំពូល​សហរដ្ឋ​អា​េ​ម​រិ​ក ចំពោះ​ការ​សម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍ ។
ក្នុង​ព្យុះ​ភ្លៀង​ជាមួយ​បណ្តា​ចៅក្រម​អា​េ​ម​រិ​ក លោក​ត្រាំ សន្យា​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី ពី​សករាជ​ថ្មី​មួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ឧក្រិដ្ឋកម្ម និង​ការ​គំរាមកំហែង​ភេរវកម្ម ។

ដោយ​លើក​ពី​ការ​គំរាមកំហែង​ខ្លាំង​នានា​ដែល​លោក​ថា ចំពោះ​អា​មេ​រិ​ក លោក​ត្រាំ អះអាង​ពី​ឆន្ទៈ​របស់​លោក​កម្ទេច​បណ្តា​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​រីក​រាលដាល​ក្នុង​ប្រទេស ហើយ​បំផ្លាញ​យុវជន​អា​មេ​រិ​ក ។ លោក​មាន​ប្រសាសន៍​ថា យើង​កំពុង​ប្រឈម​មុខ​នឹង​ឧក្រិដ្ឋកម្ម​ដែល​មានការ​កើនឡើង ហើយ​កំពុង​រង​ការ​គំរាមកំហែង​ភេរវកម្ម​បង្ហូរឈាម ។ មុន​ពេល​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​៣​ដែល​គ្រោង ជា​ពិសេស​បង្កើត​ក្រុមការងារ​មួយ​ទទួល​បន្ទុក​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​ហិង្សា លោក​ត្រាំ បន្ត​ថា សករាជ​ថ្មី​នៃ​យុត្តិធម៌​ចាប់ផ្តើម ហើយ​ចាប់ផ្តើម​ភ្លាម​ៗ​តែ​ម្តង ៕