ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យធំ! អ្នករត់​​ឌុប​ជើងថ្មី ដឹកស្រីអត់បានលុយហើយ គេព្រួតវាយ​ទ្រម​ខ្លួន​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​កំពុង​ដឹក​ស្ត្រី​ម្នាក់ ស្រាប់តែ​ត្រូវ​ជន​បង្ក​ជិះ​ដេញ​តាម​ជេរ និង​វាយ រហូត​ធ្វើ​ឱ្យ​អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​.​គ ស្មាន​តែ​ជា​អ្នក​កាង​ស្រី​ក៏​នាំ​គ្នា​ព្រួត​វាយ​បុរស​ម៉ូតូឌុប​ឡើង​ទ្រម​​ខ្លួន និង​វាយ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ បង្ក​ភ្ញាក់ ផ្អើល​ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ ស្ថិត​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត (​ចំណុច​ផ្សារ​ដើម​.​គ​) ក្នុង​សង្កាត់​ផ្សារ​

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​កំពុង​ដឹក​ស្ត្រី​ម្នាក់ ស្រាប់តែ​ត្រូវ​ជន​បង្ក​ជិះ​ដេញ​តាម​ជេរ និង​វាយ រហូត​ធ្វើ​ឱ្យ​អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​.​គ ស្មាន​តែ​ជា​អ្នក​កាង​ស្រី​ក៏​នាំ​គ្នា​ព្រួត​វាយ​បុរស​ម៉ូតូឌុប​ឡើង​ទ្រម​​ខ្លួន និង​វាយ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ បង្ក​ភ្ញាក់ ផ្អើល​ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ ស្ថិត​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត (​ចំណុច​ផ្សារ​ដើម​.​គ​) ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FV-2653 ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​មួយ​គ្រឿង មិន​ចាំ​ពណ៌ បាន​ជិះ​មក​ពីក្រោយ ហើយ​ជេរ​ស្ត្រី​ម្នាក់​នោះ រហូត​ដល់​បុរស​រង​គ្រោះ​ឈប់​ម៉ូតូ​នៅ​ចំណុច​ផ្សារ​ដើម​.​គ ស្រាប់តែ​បុរស​២​នាក់​ជិះ​ម៉ូតូ​អាយ​ខន បាន​វាយ​ស្ត្រី​ដែល​ជិះ​ម៉ូតូ ហើយ​ត្រូវ​បុរស​អ្នក​ឌុ​ប ក៏​បាន​វាយ​ទៅ​លើ​បុរស​នោះ​វិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រួម​និង​អាជីវករ​លក់​បន្លែ​ផ្សារ​ដើម​គ​នឹក​ស្មានថា បុរស​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ជា​អ្នក​កាង​ស្រី បាន​នាំ​គ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង រង​របួស​យ៉ាងដំណំ​និង​វាយ​ម៉ូតូ​បែក​ចង្កៀង​មុខ ។

ភ្លាម​ៗ​នោះ ជន​បង្ក​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​ផ្សារ​បាត់​អស់ ចំណែក​ស្ត្រី​ដែល​ជិះ​ម៉ូតូ​ជន​រង​គ្រោះ និង​បុរស​២​នាក់​ជិះ​ម៉ូតូ​អាយ​ខុន ក៏​បាន​ជិះ​ចេញ​ទៅ​បាត់​អស់ ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ថា គាត់​ជា​អ្នក​រត់​ម៉ូតូឌុប មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ស្ត្រី​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ពី​ស្ទឹង​មាន​ជ័យ​ទៅ​ព្រែក​លៀប ។ ខណៈ​ពេល​ដែល​គាត់​ជិះ​មក​ដល់​ផ្សារ​ដើម​គរ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក៏​ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​អាយ​ខុន ជិះ​មក​តាម​ពីក្រោយ ហើយ​ជេរ​ស្ត្រី​ដែល​គាត់​ឌុ​ប​ពេល​នោះ​រហូត គាត់​ស្មានថា ពីរ​នាក់​នឹង​តាម​រករឿង​រក​វ៉ៃ​គាត់​ឬ​ក៏​ប៉ុន ប៉ង​ប្លន់​យក​ម៉ូតូ​របស់​គាត់ ព្រោះ​ម៉ូតូ​ថ្មី​ទើបនឹង​ទិញ ។

ពេល​នោះ គាត់​បាន​ជិះ​ទៅ​ដល់​ស្តុ​ប​អាង​ទឹក​ក៏​បត់​ត្រឡប់​មក​ដល់​ផ្សារ​ដើម​គរ គាត់​បាន​ឈប់​ឲ្យ​គេ​ជួយ ស្រាប់តែ​ជន​បង្ក​ទាំង​២​នាក់​បាន​ឈប់​វាយ​ស្ត្រី ដែល​គាត់​ឌុ​ប​ហើយ​ខ្លាច ជន​បង្ក​វាយ​ទាំង​គាត់​ទៀត គាត់​ក៏​វាយ​ទៅ លើ​ជន​បង្ក​វិញ ធ្វើ​ឲ្យ​អ្នក​លក់ដូរ​នៅ​ក្បែរ​នោះ​ស្មាន​តែ​គាត់​ជា​អ្នក​កាង​ស្រី​ក៏​បាន​នាំ​គ្នា​ព្រួត វាយ​រូប​គាត់​មួយ​ដៃ​មួយ​ជើងទ្រ​ព​ខ្លួន​និង​វាយ​ម៉ូតូ​ខ្ទេច​អស់​មួយ​កំណាត់​មុខ ។