ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​២​នាក់ ជិះ​រថយន្ត​ស្លាក​លេខ ខ​.​ម បរបា.ញ់​សត្វព្រៃ នៅ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខាងត្បូង

1 ឆ្នាំ មុន

ខេត្តកោះកុង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​បុគ្គលិក​អង្គការ​សម្ព័​ន​មិត្ត​សត្វព្រៃ ប្រចាំ​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្លៀកពាក់​ស៊ី​វិល ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន ៤​នាក់ ខណៈ​ជនសង្ស័យ…

ខេត្តកោះកុង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​បុគ្គលិក​អង្គការ​សម្ព័​ន​មិត្ត​សត្វព្រៃ ប្រចាំ​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ស្លៀកពាក់​ស៊ី​វិល ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន ៤​នាក់ ខណៈ​ជនសង្ស័យ ២​នាក់​ផ្សេង​ទៀត បាន​រត់គេច​ខ្លួន ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ភូមិ​ទឹកល្អក់​ឃុំ ជី​ផាត​ស្រុក​ថ្ម​បាំង ខេត្តកោះកុង ខណៈ​ពួក​គេ​ទាំង​៤​នាក់ បាន​បើកប​រថយន្ត​១​គ្រឿង​ស្លាក​លេខ​«​ខ​.​ម​» ចូល​ទៅ​តំបន់ការពារធម្មជាតិ​«​ឧទ្យាន​ជាតិ​ជួរ​ភ្នំ ក្រវាញ​ខាងត្បូង​» ដើម្បី​បរ​បា​.​ញ់​ស​ម្លា​.​ប់​សត្វព្រៃ​ដោយ​ខុសច្បាប់​។

ជនសង្ស័យ ២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ៖
ទី​១. ឈ្មោះ ស្រី វាសនា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ ភូមិ​អូរ​ដឹ​ម សង្កា​ក់​ចោម​ចៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
និង​ទី​២. ឈ្មោះ ហុង រត្ន​មុនី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទទួល​គោក រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ដែល​បាន​ដកហូត រួម​មាន ៖ រថយន្ត​ម៉ាក ហ្វ​ត​ពណ៌​ត្រេ​អ៊ី ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ 02 2-4793 ចំនួន ១​គ្រឿង​, សត្វ​ប្រើស ០១​ក្បាល​, សម្ពោច ០១​ក្បាល​, សាច់សត្វ​មួយ​ស្បោង​តូច​, អាវុធ​ចំនួន ០៥​ដើម វែង​០២​ដើម ខ្លី​០៣​ដើម និង​គ្រាប់​ចំនួន ៥៩​គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃុំខ្លួន​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ដោយ​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​បុគ្គលិក​អង្គការ​សម្ព័​ន​មិត្ត​សត្វព្រៃ បញ្ជូន​ខ្លួន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ