ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​កើនឡើង​ជាង​10%​ក្នុង​ខែធ្នូ

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​១០,៧% ឬ​ស្មើនឹង​១៧,០១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ខែធ្នូ ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ការ​នាំ​ចេញ​របស់​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​១០,៧% ឬ​ស្មើនឹង​១៧,០១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ខែធ្នូ ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​កាលពី​ថ្ងៃ​ពុធ ។

កំណើន​នេះ​ដោយសារ​តែ​ការ​នាំ​ចេញ​ផលិតផល ទំនិញ​កសិកម្ម រ៉ែ គ្រឿងអគ្គិសនី អេ​ឡិច​ត្រូ​និក និង​ប្រេង ។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា វា​ជា​តួលេខ​លើក​ដំបូង​សម្រាប់​ម៉ា​ឡេ​ស៊ី ដែល​ការ​នាំ​ចេញ​មាន​កំណើន​ទ្វេ​ដង​ក្នុង​ឆ្នាំ​២០១៦ ។ ចំណែក​ការ​នាំ​ចូល​ក្នុង​ខែធ្នូ ក៏​បាន​កើនឡើង​៦៦,៨៣​ប៊ី​លាន​រីង​ហ្គី​ត​ផង​ដែរ​ស្មើ​១១,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។

ពាណិជ្ជកម្ម​សរុប​នៅ​ក្នុង​ខែធ្នូ ស្មើ​១៤២,៣៩​ប៊ី​លាន​រីង​ហ្គី​ត កើនឡើង​១១,១%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ផល​លើស​ពាណិជ្ជកម្ម​ស្មើ​៨,៧២​ប៊ី​លាន​រីង​ហ្គី​ត ។

ក្នុង​ឆ្នាំ​២០១៦ ពាណិជ្ជកម្ម​សរុប​របស់​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​១,៥% ឬ​ស្មើនឹង​១.៤៨៥​ទ្រី​លាន​រីង​ហ្គី​ត បើ​ធៀប​នឹង​១.៤៦៣​ទ្រី​លាន​រីង​ហ្គី​ត​នៅ​ឆ្នាំ​២០១៥ ។ ការ​កើនឡើង​នេះ​ដោយសារ​ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​ជាង​មុន​ជាមួយ​ចិន សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​កូរ៉េ ។ ការ​នាំ​ចេញ​បាន​កើនឡើង​១,១% ខណៈ​ការ​នាំ​ចូល​កើនឡើង​១,៩% ។
ក្រសួង​និយាយ​ថា ពាណិជ្ជកម្ម​នៅ​តែ​រឹង​មាំបើ​ទោះបីជា​មាន​ភាព​មិន​ប្រាកដប្រជា​ក្នុង​ពិភពលោក​ក្តី ។

របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ចិន​បាន​បន្ត​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ជាមួយ​ម៉ា​ឡេ​ស៊ី អស់​រយៈពេល​៨​ឆ្នាំ​ជាប់​គ្នា​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ៕