ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម និង​ឡាវ​បង្កើន​ចំណូល​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វៀតណាម និង​ឡាវ​នឹង​បង្កើន​ប្រាក់​ចំណូល​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​១០%​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ។

ប្រទេស​វៀតណាម ៖ វៀតណាម និង​ឡាវ​នឹង​បង្កើន​ប្រាក់​ចំណូល​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​១០%​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ។

លោក Phuc បាន​ធ្វើ​បទ​បង្ហាញ​នេះ​ក្នុង​សន្និសីទកាសែត​មួយ​ជាមួយ​ភាគី​ឡាវ លោក Thongloun Sisoulith នៅ​ក្រុង​ហាណូយ  បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ​វៀតណាម​-​ឡាវ លើក​ទី​៣៩ ។

លោក Phuc ថ្លែង​ថា ៖ « ក្នុង​ឆ្នាំ​២០១៧​នេះ ប្រទេស​ទាំង​ពីរ​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការ​វិនិយោគ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ដើម្បី​ភ្ជាប់​ប្រទេស​ទាំង​ពីរ​, កិច្ច​សហប្រតិបត្តិការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ធនធានទឹក និង​ធម្មជាតិ​ផ្សេង​ទៀត​ប្រកបដោយ​និរន្តរភាព » ។

ចំណែក​ទំនាក់ទំនង​រវាង​វៀតណាម និង​ឡាវ​ក្នុង​វិស័យ​អប់រំ លោក Phuc បាន​លើក​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​ថា មាន​និស្សិត​ឡាវ​ចំនួន​១៤​ពាន់​នាក់​កំពុង​សិក្សា​ក្នុង​ប្រទេស​វៀតណាម ។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​វៀតណាម​បាន​វិនិយោគ​ក្នុង​គម្រោង​ជាង​៤០០ នៅ​ប្រទេស​ឡាវ ដោយ​មាន​ទុន​វិនិយោគ​សរុប​ប្រហែល​៣,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក Thongloum Sisoulith ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ ឡាវ និង​វៀតណាម​នឹង​ប្រារព្ធ​ខួប​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត និង​ខួប​លើក​ទី​៤០ នៃ​ការ​ចុះហត្ថ​លេខា​​លើ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ។

បន្ទាប់​ពី​កិច្ចប្រជុំ​នេះ ឯកសារ​ចំនួន​៤​ត្រូវ​បាន​ចុះហត្ថលេខា រួម​មានការ​បង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ក្នុង​ការ​វិនិយោគ​សាងសង់​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​៥០០​គីឡូវ៉ាត់​ពី​វៀតណាម ទៅ​ឡាវ  ៕