ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​វះ​យក​ដុំ​សាច់​ទម្ងន់​59​គីឡូក្រាម​ចេញពី​ពោះ

7 ឆ្នាំ មុន

លោក​Roger Logan អាយុ​៥៧​ឆ្នាំ នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី សហរដ្ឋអាមេរិក ក្រោយ​ពី​តស៊ូ​រស់នៅ​ជាមួយ​ដុំ​សាច់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក មិន​អាច​ដើរ​បាន និង​ដេក​តែ​លើ​សា​ឡុ​ង ទីបំផុត​បាន​វះកាត់​យក​ចេញ​ហើយ ។

លោក​Roger Logan អាយុ​៥៧​ឆ្នាំ នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី សហរដ្ឋអាមេរិក ក្រោយ​ពី​តស៊ូ​រស់នៅ​ជាមួយ​ដុំ​សាច់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក មិន​អាច​ដើរ​បាន និង​ដេក​តែ​លើ​សា​ឡុ​ង ទីបំផុត​បាន​វះកាត់​យក​ចេញ​ហើយ ។

វេ​ប​សាយ​«Metro»​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ២០១៧ បញ្ជាក់​ថា​លោក​Roger​បាន​ចូល​វះកាត់​នៅ​មន្ទីរពេទ្យ​Bakerfield កាលពី​ថ្ងៃ​ទី​៣១ មក​រា យក​សាច់​ដុះ​ដ៏​ធំ​ទម្ងន់​ជិត​៥៩​គីឡូក្រាម​ចេញ ។

លោក​វេជ្ជបណ្ឌិត​ជា​អ្នក​វះកាត់​ឱ្យ​ដឹង​ថា សាច់​ដុះ​បាន​ញែក​ចេញពី​ក្បាលពោះ​ផ្នែក​ខាង​មុខ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ មូលហេតុ​អាច​មក​ពី​ឆ្លង​វីរុស ។

កាលពី​ច្រើន​ឆ្នាំ​មុន លោក​Roger​ធ្លាប់​ត្រួតពិនិត្យ​ដងខ្លួន​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​គ្រូពេទ្យ​ត្រឹមតែ​ប្រាប់​ថា​«​លោក​ធាត់​»​ធ្វើ​ឱ្យ​សាមីខ្លួន​ត្រូវ​ទ្រាំទ្រ​នឹង​ដុំ​សាច់​ក្នុង​រាង​កាយ​បន្ត​ទៀត​រហូត​មាន​ទម្ងន់​ជិត​៥៩​គីឡូក្រាម ។ ក្រោយមក​ទៅ​ជួប​គ្រូពេទ្យ​ម្តងទៀត​ត្រូវ​ពេទ្យ​ប្រាប់​ថា​ដុះ​សាច់​ធំ​ប្រឈម​មុខ​នឹង​ការ​វះកាត់​ដែល​មានឱកាស​រស់រាន​មានជីវិត​ប្រហែល​៥០%​ប៉ុណ្ណោះ ។

ប្រពន្ធ​របស់​លោក​Roger​ព្យាយាម​មក​រក​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ឱ្យ​ខាង​តែ​បាន និង​រក​ពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​ខ្លួន​ប្រហែល​៣.២០០​គីឡូម៉ែត្រ ។

ការ​វះកាត់​នោះ​ប្រកបដោយ​សុវត្ថិភាព និង​អាច​ដើរ​បានជា​លើក​ដំបូង​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ដោយ​សង្ឃឹមថា​Roger​អាច​រស់នៅ​ដូច​មនុស្ស​ទូទៅ​ដែរ ៕