ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ខេត្តរតនគិរី

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ នាយក​ទីចាត់ការ ការពារ​ព្រំដែន អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ និង​លោក​ថង សា​វុន អភិបាលខេត្ត​

ខេត្តរតនគិរី ៖ លោក​ឧត្តមសេនីយ៍ឯក សៀ​ក សុ​ជាតិ នាយក​ទីចាត់ការ ការពារ​ព្រំដែន អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ និង​លោក​ថង សា​វុន អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការងារ​ឈូស​ឆាយ ស្ថាបនា​ផ្លូវ​តាម​បណ្តោយ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ។

លោក​ឧត្តមសេនីយ៍ឯក​សៀ​ក សុ​ជាតិ មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តែងតែ​គិតគូរ​ជា​និច្ច​ចំពោះ​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន ដើម្បី​ប្រែក្លាយ​តំបន់​តាម​ព្រំដែន​ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​ការ​អភិវឌ្ឍ ។ ជាក់ស្តែង​ការ​ឈូស​ឆាយ ស្ថាបនា​ផ្លូវ​តាម​បណ្តោយ​ព្រំដែន​ខេត្តរតនគិរី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពី​ចំណុច​បង្គោល​ព្រំដែន​លេខ​៣០ ឆ្ពោះទៅ​តំបន់​មុំ​បី​កន្ទុយ​នាគ ។

ផ្លូវ​នេះ​ស្ថាបនា​ឈូស​ស​ឆាយ​ដោយ​កង​វិស្វកម្ម​នៃ​យោធពលខេមរភូមិន្ទ បច្ចុប្បន្ន​ឈូស​ឆាយ​ត្រាស​សេ​បើកផ្លូវ​បាន​ប្រវែង​២៧​គីឡូម៉ែត្រ ហើយនឹង​បន្ត​ឈូស​ឆាយ​ឱ្យ​ដល់​តំបន់​មុំ​បី​កន្ទុយ​នាគ​តាម​ផែនការ ។

លោក​ឧត្តមសេនីយ៍ឯក​សៀ​ក សុ​ជាតិ លើក​ឡើង​ថា ផ្លូវ​នេះ​ជំហាន​ដំបូង​គឺ​ក្រាល​ក្រួស​ក្រហម​សិន ហើយនឹង​ឈាន​ទៅ​ក្រាល​បេតុង ឬ​ក្រាល​កៅស៊ូ​តែ​ម្តង​នា​ពេល​អនាគត ពីព្រោះ​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការពារ​បូរណភាព​ទឹកដី  ក៏​ដូច​ជា​បម្រើ​ឱ្យ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទូទៅ ៕