ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះគ្នាតិចតួច ឈរឈ្លោះ​គ្នា៣ម៉ោង! ​អ្នកដំណើរក្តៅក្រហាយ …

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់បើក​រថយន្ត​​ទើបតែ​ចេញពី​ហូប​ការគេ ជិះមក​​ស្ទះចរាចរណ៍​ ហើយ​ចេះ​តែ​បើក​ត​រុលទៅមុខ ក៏​​ជ្រុល​​ទៅ​បុក​គូទ​​រថយន្ត​ស្ថានទូ​ត​អា​មេ​រិ​កដោយ​​ខូចខាត​តិច​តួច ប៉ុន្តែ​ភាគី​ទាំង​ពីរ​ចរចា​មិនត្រូវគ្នារហូត​ដល់ទៅ​​៣​ម៉ោង បង្កឱ្យ​​​ក​ក​ស្ទះ​ចរា​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់បើក​រថយន្ត​​ទើបតែ​ចេញពី​ហូប​ការគេ ជិះមក​​ស្ទះចរាចរណ៍​​តែ​ចេះ​តែ​បើក​​រុលទៅៗ ក៏​​ជ្រុល​​ទៅ​បុក​គូទ​​រថ​យន្ត​​របស់​ស្ថានទូ​ត​អា​មេ​រិ​ក ដោយ​​រង​ការ​ខូចខាត​តិច​​តួច ប៉ុន្តែ​ភាគី​ទាំង​ពីរ​ចរចា​មិនត្រូវគ្នាសោះ រហូត​ដល់ទៅ៣​ម៉ោង បង្កឱ្យ​​​ក​ក​ស្ទះ​ចរា​ចរណ៍​​​ ធ្វើឱ្យដំណើរម្នាក់ៗ​តឹង​ចិត្តខ្លាំងណាស់​​ ​កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ ​ស្ថិតតាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​កែង​ផ្លូវ​សុធារស​ ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

បើ​តាម​សាក្សី​​​ឃើញ​ហេតុការណ៍​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ស្ត្រី​​ខាងលើ បើករថយន្ត​ម៉ាក​កាម​រី​​បា​ឡែ​ន ពណ៌.​​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-4350 បើកបរ​​​តាម​បណ្តោយ​ផ្លូវ​​សុរា​ម្រិ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ​លុះ​​មក​ដល់​ចំណុច​កើតហេតុ​ ផ្លូវ​កំពុង​​តែ​ស្ទះចរាចរណ៍​ចេះ​តែ​បើក​រំកិល​​ទៅ​មុខ​ម្តង​បន្តិច​ៗ​ ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត MONTERO SPORT ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2H2147 (ជា​រថយន្ត​របស់​ស្ថានទូត​អា​មេ​រិ​ក)​ បើកបរ​​ស្រប​ទិស​គ្នា ក៏ប៉ះគ្នា​​រង​ការ​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​ចរចា​គ្នាទេ ​ ។

​ក្រោយមក គេឃើញ​ខាង​ភាគី​រថយន្ត​​បង្ក​បាន​ទូរស័ព្ទ​ហៅ​ប្តី​មក​ជួយ​ដោះស្រាយ​​នៅ​តែ​មិន​ត្រូវ​គ្នា ដោយ​ខាង​រថយន្ត​ស្ថានទូត​អា​មេ​រិ​ក​ទាមទារ​សំណង​ចំនួន​50$ ប៉ុន្តែ​ខាង​រថយន្ត​បង្ក​មាន​តែ​២០​ដុល្លារ ខាង​រថយន្ត​រង​គ្រោះ​មិន​ព្រម នៅ​ចរចា​គ្នា​៣​ម៉ោង ​នៅ​តែ​មិន​ត្រូវគ្នា​ ទើប​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​ក រង់ចាំ​ដោះស្រាយ​គ្នាពេលក្រោយ ។