ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំង​យប់ ដោយសារ​តែ​រថយន្ត​មួយ​គ្រឿង

7 ឆ្នាំ មុន

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែលបាន​ចត​រថយន្ត​ដាក់​លក់​​ហើយ​រវល់​តែ​ទៅ​ហូប​ការ​ស្រវឹង​ធ្លាក់​ភ្នែក

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​ចត​រថយន្ត​ដាក់​លក់​ហើយ​រវល់​តែ​ទៅ​ហូប​ការ​ស្រវឹង​ធ្លាក់​ភ្នែក ក៏​បាន​ភ្លេច​បើករថយន្ត​យក​ទៅ​ទុក​រហូត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ ស្ថិត​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ដែល​ចត​ទុក​ចោល​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គាត់​មាន​រថយន្ត​២​គ្រឿង​សំរាប់​ចត​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ដោយ​ដាក់​តាំង​បង្ហាញ​ចាប់ពី​ពេល​ព្រឹក​រហូត​ដល់​ល្ងាច ។

ដោយឡែក​នៅ​យប់​កើតហេតុ​នោះ​គាត់​រវល់​ទៅ​ចូលរួម​ពិធី​មង្គលការ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ដោយ​បាន​បើករថយន្ត​មួយ​គ្រឿង​យក​ទៅ​ទុក ហើយ​ក៏​បាន​ភ្លេច​បើករថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​2A-7161 ដែល​បាន​តាំង​លក់​នោះ​យក​ទៅ​ទុក ។

ខណៈ​ពេល​នោះ​ថៅកែ​ក្លិប​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​រថយន្ត ពីព្រោះ រថយន្ត​គឺ​បាន​ចត​នៅ​ទីតាំង​មុខ​ក្លិប​ដែល​បណ្តាល​ឱ្យ​មានការ​ស្ទះផ្លូវ​មិន​អាច​ឱ្យ​ភ្ញៀវ​ចូល​ទៅ​កម្សាន្ត​ក្នុង​ក្លិប​បាន ទើប​បង្ក​ឲ្យ​មានការ​ងឿង​ឆ្ល​ល់​ក្រោយមក​ស្រាប់តែ​មាន​បុរស​ម្នាក់​មក​អះអាង​ថា ជា​ម្ចាស់​រថយន្ត​តែ​មិន​មាន​ឯកសារ​បញ្ជាក់​ទើប​សមត្ថកិច្ច​បើក រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ម្ចាស់​រថយន្ត​យក​ឯកសារ​មក​បញ្ជាក់​គ្រប់គ្រាន់​ទើប​ប្រគល់​ឲ្យ​វិញ ៕