ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈួ​ន សុវណ្ណ​ឆៃ និង ឈួ​ន ស្រី​ម៉ៅ ពិបាក​កាត់ចិត្ត​ក្នុង​ពេល​បាត់បង់​អ្នក​ម្តាយ​ជា​រៀង​រហូត

1 ឆ្នាំ មុន
  • ភ្នំពេញ

ម្តាយបង្កើត​របស់​តារាចម្រៀង​ត្រកូល​ឈួ​ន អ្នកស្រី ហួត ឡាប បាន​លាចាក​លោក​នេះ​ហើយ បន្ទាប់​ពី​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ និង​បងប្អូន​ព្យាយាម​ខ្នះខ្នែង បញ្ជូន​អ្នក​ម្តាយ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និង​ក្នុងស្រុក

រាជធានី​ភ្នំពេញ ៖ ម្តាយបង្កើត​របស់​តារាចម្រៀង​ត្រកូល​ឈួ​ន អ្នកស្រី ហួត ឡាប បាន​លាចាក​លោក​នេះ​ហើយ បន្ទាប់​ពី​អ្នក​នាង ឈួ​ន សុវណ្ណ​ឆៃ និង​បងប្អូន​ព្យាយាម​ខ្នះខ្នែង បញ្ជូន​អ្នក​ម្តាយ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និង​ក្នុងស្រុក​អស់​មួយ​រយៈកាល​ទាំង​អារម្មណ៍​ភ័យ​បុក​ពោះ​។

នៅ​ទីបំផុត អ្នកស្រី​បាន​លា​កូនចៅ ស្វាមី​ទាំង​មិន​អាច​វិល​វិញ និង​ធ្វើ​អោយ​កូនចៅ​នឹក​ស្រណោះ​ទ្រហោយំ​នៅ​ការ​បាត់បង់​មួយ​នេះ និង​សល់​តែ​ស្នាម​អនុស្សាវរីយ៍​រយ​លាន​អត្ថន័យ​។ បើ​ទោះបីជា ឈួ​ន សុវណ្ណ​ឆៃ តស៊ូ​ចំណាយ​អស់​ថវិកា​ច្រើន​បែប​ណា ក៏​មច្ចុរាជ​នៅ​តែ​ឆក់​យក​ជីវិត​អ្នក​មានគុណ ដែល​រមែង​មើលថែ​ទាំ​កូន​ៗ​តាំងពី​តូច តាំងពី​នៅ​អត់ និង​នៅ​ស្រុកស្រែ​។

ម្ល៉ោះហើយ​ការ​បាត់បង់​មួយ​នេះ ពិតជា​ហាក់​ទទួលយក​មិន​បាន​ឡើយ ដែល​កូនចៅ​មាន​មែកធាង​រឹង​មាំ​ខ្លះ​រស់នៅ​អា​មេ​រិ​ក បែរជា​ជួប​ភាព​បែក​គ្នា ទាំង​មិន​ទាន់​អស់ចិត្ត​ផ្តល់​ការ​តបស្នង និង​ក្តី​ស្រឡាញ់​ជូន​វិញ​អោយ​កាន់តែ​ច្រើន​។

មិនដឹង​ថា ឈួ​ន សុវណ្ណ​ឆៃ ជា​កូនច្បង​ក្នុង​គ្រួសារ​មាន​ភាព​ទន់​ដៃជើង​បែប​ណា​ឡើយ ព្រោះ អ្នក​នាង​រមែង​នៅ​ក្បែរ​ម្តាយ​និង​ឪពុក​ញឹកញាប់​ជាងគេ​។ អ្នក​នាង​តែងតែ​ផ្តល់​ស្នាមញញឹម​អោយ​ម្តាយ នាំ​គាត់​ដើរ​លេង​កម្សាន្ត និង​ធ្វើ​ផ្ទះ​ស្អាត​ជូន​ម្តាយ​នៅ​បន្ទាយ​មាន​ជ័យ​។ ចំណុច​ទាំង​អស់នេះ​ហើយ​ធ្វើ​អោយ សុវណ្ណ​ឆៃ បិទ​ភ្នែក​បំភ្លេច​មិន​បាន​។

នៅ​លើ​បណ្តា​យ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង បាន​ត្រឹម​បង្ហោះ​បូ​ខ្មៅ ដែល​បញ្ជាក់​ថា បេះដូង​កូន​ៗ​ពិតជា​សោកស្តាយ​ដែល​គ្រួសារ​មាន​បញ្ហា​បែប​នេះ​។ ឯ​មិត្តភក្តិ​សិល្បករ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ និង​អោយ​អ្នក​នាង​និង​ក្រុម​គ្រួសារ តាំងស្មារតី​រឹង​មាំ​អោយ​ល្អ នេះ​ជា​ជីវិត​សត្វលោក​។

ឯ​តារាចម្រៀង ឈួ​ន ស្រី​ម៉ៅ ដែល​រស់នៅ​អា​មេ​រិ​ក​ក៏​បាន​បង្ហោះ​សារ​ដែរ​ថា «​ស្នាមញញឹម​លោកឪពុក​និង​អ្នក​ម្ដាយ ចំពោះ​កូន​ៗ​នឹង​ចៅ​ៗ​តាំងពី​លំបាក រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ក៏​លោក​ទាំង​ពីរ​នៅ​តែ​រីករាយ​ស្រលាញ់​យកចិត្តទុកដាក់​ជាមួយ​កូន​ៗ និង​ចៅ​ៗ​ជា​និច្ច​។ កូន​សូម​ក្រាប​សំពះសុំទោស​រាល់​កំហុស​ខុសឆ្គង នឹង​សូម​គោរព​ដឹងគុណ​លោក​ទាំង​ពីរ​អស់​មួយ​ជីវិត​កូន​។ បើ​គ្មាន​ការ​តស៊ូ​អត់ធ្មត់​ជ​ន្នះ​រាល់​ការ​លំបាក​របស់​លោក​ទាំង​ពីរ​ទេ ក៏​ពួក​កូន​ៗ​គ្មាន​ថ្ងៃនេះ​ដែរ​»​។

ក្រៅពី​មាន ស្រី​ម៉ៅ នៅ​អា​មេ​រិ​ក សុវណ្ណ​ឆៃ ក៏​មាន​ប្អូនស្រី​បន្ទាប់​មួយទៀត​រស់នៅ​ទីនោះ​ផង​ដែរ គឺ​ឈួ​ន សុវណ្ណ​ដា​លី​ន ដែល​ជា​អតីត​តារាចម្រៀង ហើយ​បាន​ស្វាមី​នៅ​ទីនោះ ក៏​បោះបង់​សិល្បៈ​ចោល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ