ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វកន្លាត១ក្បាល ធ្វើឱ្យបុរសម្នាក់​រស់​មិន​សុខ…

7 ឆ្នាំ មុន

ប្រភព​ពី Oddity Central ថា បុរស​ម្នាក់​នៅ​ប្រទេស​ចិន ដោយ​ខឹង​សត្វ​កន្លាត​ខ្លាំង​ពេក ក៏​ប្រើ​ថ្នាំ​បា.ញ់​មូស​មក​បា.ញ់​ចូល​រន្ធ​ត្រចៀក​​របស់​ខ្លួន ។

ប្រភព​ពី Oddity Central ថា បុរស​ម្នាក់​នៅ​ប្រទេស​ចិន ដោយ​ខឹង​សត្វ​កន្លាត​ខ្លាំង​ពេក ក៏​ប្រើ​ថ្នាំ​បាញ់​មូស​មក​បាញ់​ចូល​រន្ធ​ត្រចៀក​​​របស់​ខ្លួន ។

បុរស​ខាងលើ​អាយុ​៦០​ឆ្នាំ មក​ពី Chengdu ប្រទេស​ចិន ដែល​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា «​លីវ ឈាន​» បាន​រៀបរាប់​ប្រាប់​គ្រូពេទ្យ​ពី​ដំណើរ​ដើមទង​នៃ​រឿង​ដ៏​ជូរ​ចត់​របស់​ខ្លួន ដែល​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ កុម្ភៈ​មក​ម្ល៉េះ ។ វា​ផ្តើម​ឡើង​ចេញពី​សត្វ​កន្លាត​មួយ ដែល​វារ​ចូល​ក្នុង​រន្ធ​ត្រចៀក​របស់​គាត់ នៅ​ពេល​គាត់​កំពុង​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់ ។ គាត់​បាន​ប្រើ​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ឱ្យ​កន្លាត​នោះ​វារ​ចេញ តែ​មិន​បាន​សម្រេច​ទេ ក្នុង​គាត់​យក​ម្រាមដៃ​ទៅ​រុក បន្ទាប់​មក​ក៏​យក​ប្រដាប់​សម្អាត​ត្រចៀក​មក​ឆ្កឹះ​ចេញ ហើយ​ក៏​ប្រើ​វិធី​ឈឺ​សាច់ ដោយ​យកដៃ​ទះ​ក្បាល​របស់​ខ្លួនឯង ។

បី​ថ្ងៃ​ក្រោយមក គាត់​សម្រេច​យក​វិធី​ចុង​ក្រោយ ដោយ​គាត់​បាន​យក​ថ្នាំ​បាញ់​មូស​មួយ​កំប៉ុង បាញ់​ចូល​ក្នុង​រន្ធ​ត្រចៀក ។ លទ្ធផល​មិន​ដូច​សេចក្តី​រំពឹង​ទុក​ទៀត ដោយសារ​តែ​កន្លាត​នោះ បាន​ងាប់​នៅ​ក្នុង​រន្ធ​ត្រចៀក រឹតតែ​យក​ចេញ​មិនកើត​។

ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា រន្ធ​ត្រចៀក​របស់​លោកមានការ​ហើម​ប៉ោង ដោយសារ​តែ​សារធាតុ​គីមី​​នៅ​ក្នុង​ថ្នាំ​មូស ដែល​ធ្វើ​ឲ្យ​កន្លាត​ធ្លាក់​ចេញ​មិនកើត​។ ជា​ចុង​ក្រោយ គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់យក​វា​ចេញ​ដោយ​ជោគជ័យ​។