«Mirror» របស់អង់គ្លេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកតាគ្រីស គុលឡេតុន អាយុ៧៩ឆ្នាំ បានបង្ហាញពីជីវិតផ្ទាល់ខ្លួនប្រាប់់សារព័ត៌មានក្នុងស្រុកថា គាត់បានសេពគប់ និងរួមរ័កជាមួយនារីចំនួន២០៨៤នាក់ ក្នុងរយៈពេល៣៣ឆ្នាំកន្លងមក ខណៈពេលធ្វើជាតន្ត្រីករនៅក្រុងវ័ររីងតុន ចក្រភពអង់គ្លេស ។
លោកតាគ្រីស គុលឡេតុន ឱ្យដឹងថា គាត់ជាមនុស្សមានមន្តស្នេហ៍ និងមនោសញ្ចេតនាជ្រាលជ្រៅ ។ គាត់តែងតែបណ្តើរនារីច្រើននាក់។ ប៉ូលិសនៅក្រុងឡុងហ្វត បានដាក់រហស្សនាមឱ្យគាត់ថាជា «បុរសមានមន្តស្នេហ៍នៅឡុងហ្វត»ក្រោយពីនារីជាច្រើននាក់ទៅប្តឹងពីរូបគាត់ ។
ជារៀងរាល់លើកដែលលោកតាទាក់ទងស្នេហាជាមួយនារីណាម្នាក់តែងតែសរសេរទុកក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ។ លោកតាបញ្ជាក់ថា «កាលពីអតីតកាលខ្ញុំជាមនុស្សមានមន្តស្នេហ៍ រហូតមានពេលខ្លះប្តីរបស់នារីដែលសេពគប់់ជាមួយខ្ញុំបានលួចតាមដាន និងវាយធ្វើបាបខ្ញុំ ប៉ុន្តែមានមិត្តភក្តិរបស់ខ្ញុំនៅឯសណ្ឋាគារជួយទាន់ពេលវេលា» ។
ភាពខិលខូចរឿងស្រីចាប់ផ្តើមប្រែប្រួលក្រោយពីលោកតាមានប្រពន្ធ និងមានកូនប្រុសម្នាក់ ។ ទោះជាយ៉ាងណាក្តី បានលែងលះគ្នានៅឆ្នាំ១៩៧០ ។
នៅពេលលោកតាគ្រីសឈានចូលវ័យចំណាស់ចូលចិត្តស្ទូចត្រី និងធ្វើជាប្រធានសមាគមស្ទូចត្រី «SHAG CLUB» ។ គាត់ប្រកាសឈប់ទាក់ទងស្រីតាំងពីអាយុ៧៧ឆ្នាំមក ព្រោះយល់ថា នារីភាគច្រើនចូលចិត្តបង្កទំនាស់ និងបង្កើតបញ្ហាច្រើននៅក្នុងសង្គម ៕
ចែករំលែកព័តមាននេះ