ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អួត​ការពារ​ព្រៃ​ច្រើន​ដូច​ស្រមោច អភិរក្ស​តាំងពី​នៅ​ព្រៃស្រោង​រហូត​ក្លាយជា​វាលរហោឋាន

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កន្លង​មកនេះ​គេស​ង្គេ​ត​ឃើញ​មាន​អ្នក​អួតខ្លួន​ថា ពួក​គេ​ពួកអញ​គ្រប់​គ្នា​ជា​អ្នក​ការពារ​និង​អភិរក្ស​ព្រៃឈើដែល​តាម​ការ​អូត​បង្ហាញ​មាន​ច្រើន​ណាស់

ខេត្តពោធិ៍សាត់ ៖ កន្លង​មកនេះ​គេស​ង្គេ​ត​ឃើញ​មាន​អ្នក​អួតខ្លួន​ថា ពួក​គេ​ពួកអញ​គ្រប់​គ្នា​ជា​អ្នក​ការពារ​និង​អភិរក្ស​ព្រៃឈើដែល​តាម​ការ​អូត​បង្ហាញ​មាន​ច្រើន​ណាស់ រាប់​ទាំង​អង្គការ​ត្បាញ​អាយ​មួយ​ចំនួន​ផង​មាន​ដូច​ក្បាល​ឈើគូស​ក្នុង​ប្រអប់ ។ ប៉ុន្តែ​លទ្ធផល ហាក់បីដូចជា​ឃ្សុ​យ​មិន​ទទួល​បាន​ជោគជ័យ​ទាល់តែ​សោះ ព្រោះ​ការពារ​និង​អភិរក្ស​តាំងពី​នៅ​ព្រៃស្រោង រហូត​ស្ទើរតែ​ក្លាយជា​វាលរហោឋាន​ទៅ​ហើយ សូ​ម្បី​តែ​សត្វព្រៃ​ក៏​បាត់បង់​ជម្រក​សម្រាប់​រស់នៅ​សុខសាន្ត​ដែរ ។

កាលពី​មិនសូវ​មាន​អ្នក​ការពារ មាន​ព្រៃឈើ​និង​សត្វព្រៃ​ច្រើន​ណាស់ តែ​ឥឡូវនេះ​ដណ្ដើម​គ្នា​ការពារ​និង​អភិរក្ស​ច្រើន​ពេក ធ្វើ​ឱ្យ​ព្រៃឈើ និង​សត្វព្រៃ​ស្ទើរតែ​អស់រលីង​តែ​ម្ដង​គឺ​ត្រ​ដោល​តិ​ល​។ ដំបូង​ត្រូវប៉ាន់​ឈើ​ក្រ​ញូ​ង សុទ្ធតែ​ថ្លឹង​គីឡូ​លក់​ធ្វើ​ឱ្យ​មនុស្ស​ចូល​ព្រៃ​រុករក​កាប់​លែង​ខ្លាច​អ្វី​ទាំងអស់ ។ ក្រោយមក​ឈើ​បេង នាងនួន ធ្នង់ គគីរ ម្រះព្រៅភ្នំ កកោះ ខ្នុរព្រៃ ហើយ​ឥឡូវនេះ​ដល់​រាជ​កុ​លហើយ ។

គេ​មានការ​ងឿងឆ្ងល់​ថា​មន្ត្រី​ជំនាញ ពិសេស​មន្ត្រី​បរិស្ថាន មេព្រៃ អង្គការ​ស៊ី​អាយ និង​អង្គការ​ត្បាញ​អាយ​អង្ក​ការ​ឡូ​កាល់​មួយ​ចំនួន​ទៀត មាន​ទាំង​ក្នុង​ព្រៃ និង​ដាក់​ស្នាក់​ការ​តាម​ផ្លូវ​ចាំ​ត្រួតពិនិត្យ​មើល​បទល្មើស​ព្រៃឈើ​ចង​អង្រឹង​ដេក​ចោលផ្ទះ​ចោល​សំ​ម្បែ​ង ។ ចុះ​ហេតុ​អ្វី​មិនដឹង​គេ​កាប់​ឈើ​ក្នុង​ព្រៃ និង​ឱ្យ​រថយន្ដ​ដឹកឈើ​ចេញ​រួច ព្រោះ​គ្មាន​ឈ្មួញ​ឈើ​ណា ដឹកឈើ​តាម​យន្ដហោះ​នោះ​ទេ ។

ត្រង់នេះ​បាន​ន័យ​ថា មន្ត្រី​ជំនាញ សមត្ថកិច្ច​នានា និង​អង្គការ​ត្បាញ​អាយ​ទាំងនោះ​ចង​គ្នា​ជា​ប្រព័ន្ធ ទទួល​បាន​ផលប្រយោជន៍​រៀង​ៗ​ខ្លួន​ហើយ​មើលទៅ ទើប​បានជា​បើកដៃ​ឱ្យ​ពួក​ឈ្មួញ​ធ្វើ​សកម្មភាព​តាម​ចិត្ត ព្រមទាំង​បង្កលក្ខណៈ​បណ្ដាក់​គ្នា​តាម​ផ្លូវ ជួយ​សម្រួល​ឱ្យ​រថយន្ដ​ដឹកឈើ​របស់​ពួក​ឈ្មួញ​ចរាចរណ៍​ទៅ​ដោយរ​លួ​ន​ទាំងថ្ងៃទាំងយប់​បែប​នេះ ។

កន្លង​មក​គេ​មិនសូវ​ឃើញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​រក​ឃើញ​គំនរ​ឈើ​ក្នុង​ព្រៃ ម៉ាស៊ីន​អារឈើ​ខុសច្បាប់ ឬ​បង្ក្រាប​រថយន្ដ​ដឹកឈើ​បាន​ញឹកញាប់​នោះ​ទេ ។ បើ​បង្ក្រាប​បាន​ម្តង​ៗ​អាច​មក​ពី​ការ​ចរចា​រឿង​លុយ​មិន​ត្រូវរ៉ូវ​គ្នា​ក៏​ថា​បាន​។ ដោយ​មើលឃើញ​ពី​ភាព​អសកម្ម​នេះ​ហើយ​ទើប​សម្ដេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រគល់​ដាវ​អាជ្ញាសឹក ឱ្យ​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់វិធានការ​ក្ដៅ​លើ​ការងារ​បង្ក្រាប​បទល្មើស​ព្រៃឈើ ។

បន្ទាប់​ពី​ទទួល​បាន​ដាវ​អាជ្ញាសឹក​នេះ​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ស្រុក ចុះ​ប្រតិបត្តិការ​តាម​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ​ប្រទះ​ឃើញ​គំនរ​ឈើ និង​រោង​ម៉ាស៊ីន​អារឈើ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ព្រៃ ហើយ​អ្វី​ដែល​ហួសចិត្ត​ទៀត​នោះ គឺ​គំនរ​ឈើ​មួយ​ចំនួន​ធំ​កំពុង​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ជម្រក​សត្វព្រៃ​ភ្នំ​ឧិ​រ៉ា​ល់ ដែល​ជា​តំបន់​ការពារ​របស់​មន្ត្រី​បរិស្ថាន​ផ្ទាល់​តែ​ម្ដង​!…​តើ​មន្ត្រី​ទាំងនោះ​ដេក​លក់ ឬ​ត្រូវ​ថ្នាំ​សណ្ដំ​ពួក​ឈ្មួញ​…​?

តាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចំនួន​១១​លើក ។ ជា​លទ្ធផល​ឃាត់​រថយន្ត​យី​ឌុ​ប​ដឹកឈើ​ចំនួន​២​គ្រឿង ឈើ​ធ្នង់​៥៧៩​កំណាត់ ស្មើនឹង​១២.៩៨០​ម៉ែត្រត្រីគុណ ឈើ​រាជ​កុ​ល​១៥៦​កំណាត់​ស្មើនឹង​៧០.៥៤៦​ម៉ែត្រត្រីគុណ ឈើ​កកោះ​១៧៨​កំណាត់​, ឈើ​ពក​ម្រះព្រៅភ្នំ​ចំនួន​២​ដុំ ទម្ងន់​៤០០​គីឡូក្រាម និង​រោង​ម៉ាស៊ីន​អារឈើ​ចំនួន​៣​កន្លែង ។ សព្វថ្ងៃ​កម្លាំង​កងរាជអាវុធហត្ថ​នៅ​តែ​បន្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម​នៅឡើយ ។ ចុះ​អ្នក​អួត​ការពារ​ព្រៃឈើ និង​បរិស្ថាន​នោះ ទៅ​ណា​អស់ហើយ​….​? ៕