ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនបង្កើតឈ្លោះគ្នា​រហូតប្រើហិ.ង្សា​​​រឿង​មើល​​ម្តាយ​ឈឺ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​សមាជិក​ភូមិ​ម្នាក់​រង​របួស​ថ្ងាស និង​ជាំមុខ ដោយសារ​ប្អូនប្រុស​បង្កើត​ដាល់​ខណៈ​​​ឈ្លោះប្រកែក​គ្នា​រឿង​មើល​ម្តាយ​ដេក​ឈឺ​នៅ​ក្នុងផ្ទះ លុះ​ប្រកែក​គ្នា​ចុះឡើង​ៗ​ក៏​បង្ក​ហិ.ង្សា​រង​របួស​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ថ្ងៃ​ទី​០៦ កញ្ញា…


ខេត្ត​ប៉ៃលិន ៖ ស្ត្រី​សមាជិក​ភូមិ​ម្នាក់​រង​របួស​ថ្ងាស និង​ជាំមុខ ដោយសារ​ប្អូនប្រុស​បង្កើត​ដាល់​ខណៈ​​​ឈ្លោះប្រកែក​គ្នា​រឿង​មើល​ម្តាយ​ដេក​ឈឺ​នៅ​ក្នុងផ្ទះ លុះ​ប្រកែក​គ្នា​ចុះឡើង​ៗ​ក៏​បង្ក​ហិ.ង្សា​រង​របួស​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ស្ត្រីជន​រង​គ្រោះ​​ឈ្មោះ ប៉ែន ចាន់​ថន អាយុ​៥០​ឆ្នាំ ជា​សមា​ជិក​ភូមិ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​ត្រូវជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ​)​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ប៉ែន ចាន់​រ៉ា​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ជាមួយ​គ្នា ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា កម្លាំង​ផែន​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ៃលិន​បាន​ទទួល​ពាក្យបណ្តឹង​ករណី​ហិ.ង្សា​ក្នុង​គ្រួសារ កើតឡើង​នៅ​ចំណុច​ផ្ទះ​លោកស្រី ប៉ែន ចាន់​ថន ជា​សមាជិក​ភូមិ ដោយនៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ជន​រង​គ្រោះជា​បងស្រី ដើម្បី​មើល​ម៉ែ​ឈឺ ។ តែ​ពេល​មក​ដល់​ក៏​បាន​និយាយ​ថា «ហេតុ​អី​មិន​មើលថែ​ម៉ែ​ឲ្យ​បាន​ល្អ ហើយ​ថ្នាំ​ដែល​ទិញ​មក​ម៉េច​មិន​ដាក់​ឲ្យ​ម៉ែ​លេប»

ពេល​នោះ ជន​រង​គ្រោះជា​បងស្រី​បាន​ឆ្លើយ​តប​ថា «បើ​គាត់​មិនដឹង​ថ្នាំ​អី​ផង បើ​ឱ្យ​ម៉ែ​លេប​អាច​នឹង​មាន​គ្រោះថ្នាក់» ទើប​បង្ក​ជា​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​វ៉ៃ​គ្នា​តប់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ដៃ​និង​ដៃ បណ្ដាល​ឲ្យ​មាន​ស្នាម​ហើម​ជាំ​នៅ​ចំ​ថ្ងាស និង​របួស​ហូរ​ឈាម​តែ​ម្តង​។

បើ​យោង​តាម​ពាក្យបណ្តឹង​និង​សំណូមពរ​របស់​ដើមបណ្តឹង​ដែល​ជា​ជន​រង​គ្រោះ សំណូមពរ​ឲ្យ​កម្លាំង​​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ