ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​គោមួយ​ក្បាល សំណាងល្អ​រក​ឃើញ​វិញ​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​០៣​នាក់​បាន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បន្ទាប់​ពី​លួច​គោកូនកាត់​មួយ​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ជង​កាលពី​ថ្ងៃ​ទី​០៧

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​០៣​នាក់​បាន​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បន្ទាប់​ពី​លួច​គោកូនកាត់​មួយ​ក្បាល​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ជង​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ហើយ​បាន​តាម​ទៅ​រក​ឃើញ​នៅ​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន នៅ​ថ្ងៃ​ទី​០៨ កុម្ភៈ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​។ លោក​អនុសេនីយ៍ឯក ហួ​ន ហាំ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​០៣​នាក់​នេះ​មានឈ្មោះ ១.​ស សិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប៉ោង ឃុំ​អូរ​តា​ប៉ោង ២.​ឈ្មោះ ថង ចាន់​ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​និគម​ន៍ ឃុំ​ស្វាយដូនកែវ និង​៣.​ឈ្មោះ ខុន នី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​គុម្ពោត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន​។

ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ យ៉ែ​ម ញឹ​ប ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​រំចេក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ដែល​បាន​មក​ដាក់​ពាក្យបណ្ដឹង​ថា កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ គាត់​បាន​បាត់គោ​ឈ្មោល​កូនកាត់​មួយ​ក្បាល​សប្បុរ ស​អាយុ​១១​ខែ ខណៈ​ពេល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងក្រោយ​ភូមិ​។ លោក ហួ​ន ហាំ​ង បន្ត​ថា នៅ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​មុខសញ្ញា​ចាស់​ដោយ​បាន​យក​ម្ចាស់​គោ​ទៅ​ជាមួយ​ផង​ដែរ​។

កម្លាំង​របស់​លោក​បាន​ចុះ​សព្វ​ទីកន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាកាន លុះ​វេលា​ម៉ោង​១៦​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៨ ស្រាប់តែ​ឃើញ​ក្រុម​មុខសញ្ញា​ខាងលើ​កំពុង​ដឹក​នៅ​ភូមិ​និគម​ន៍ ឃុំ​ស្វាយដូនកែវ ក៏​ធ្វើការ​ឃាត់ខ្លួន​ទាំង​០៣​នាក់​តែ​ម្ដង​។ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា ចំពោះ​គោ​ឈ្មោល​មួយ​ក្បាល​នេះ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ​នៅ​ថ្ងៃ​ទី​០៩​នេះ ដោយ​មានការ​អនុញ្ញាត​ពី​លោក ឡុ​ង ជាប ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ ចំណែក​ជនសង្ស័យ​ទាំង​០៣​នាក់​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕