ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ណី​បា.ញ់​សម្លា.ប់​អ្នក​ដឹកឈើ​នៅ​កំពង់ស្ពឺ សង្ស័យ​រឿង​មិន​ឈប់បង់ប្រាក់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មាន​សេចក្តីរាយការណ៍​មក​ថា អ្នក​ដឹកឈើ​តាម​គោ​យន្ត​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​បា.ញ់​សម្លា.ប់​ក្នុង​ករណី​មិន​ឈប់​បង់ប្រាក់

ខេត្តកំពង់ស្ពឺ ៖ មាន​សេចក្តីរាយការណ៍​មក​ថា អ្នក​ដឹកឈើ​តាម​គោ​យន្ត​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​ក្នុង​ករណី​មិន​ឈប់​បង់ប្រាក់ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ជនសង្ស័យ​ដែល​កំពុង​រត់គេច​ខ្លួន​។ ហេតុការណ៍​បាញ់​សម្លាប់​នេះ​កើតឡើង​នៅ​ត្រង់​ចំណុច​ក្រុមហ៊ុន HLH នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៩ កុម្ភៈ ២០១៧​នេះ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត មាន​ទីលំនៅ​ភូមិ​ថ្ម​គុប ឃុំ​អម​លាំង ស្រុង​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ស្លាប់​បាត់បង់​ជីវិត​។ ក្រោយ​បាញ់ប្រហារ​ឲ្យ​មនុស្ស​ស្លាប់​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ជាមួយ​រថយន្ត​កាម​រី​ពណ៌​ស​។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​៕