ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លា.ប់​ក្នុង​ព្រៃ ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ស្រុក​កែវ​សីមា​បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៧​ថា ជនបរទេស​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​ព្រៃ​ជិត​ចំណុច​អូរ​តឹង​ឡាំង ក្នុងភូមិ​អូរ​តេះ

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ស្រុក​កែវ​សីមា​បាន​រាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៧​ថា ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ព្រៃ​ជិត​ចំណុច​អូរ​តឹង​ឡាំង ក្នុងភូមិ​អូរ​តេះ ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ជាមួយ​អ្នក​ភូមិ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ហើយ​សមត្ថកិច្ច​បាន​ជំនាញ​អះអាង​ដំបូង​ថា ជន​រង​គ្រោះ​ស្លាប់​អាច​មក​ពី​ខ្យល់គ​។ លោក ហុង មុន្នី ម​គ្គុ​ទេស​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក គាត់ និង​អ្នក​ភូមិ​ជា​ជនជាតិភាគតិច​ម្នាក់ បាន​នាំ​ជនបរទេស​ខាងលើ​ទៅ​ដើរ​មើល​ទេសភាព​ព្រៃឈើ សត្វព្រៃ និង​ថតរូប​លេង​កម្សាន្ត នៅ​ត្រពាំង​អន្ទង់ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​ភូមិ​។

លោក​ថា ពេល​កំពុង​ដើរ​លេង​ក្នុង​ព្រៃ លោក​បាន​ដើរ​ឃ្លាតឆ្ងាយ​ពី​ជនបរទេស និង​បុរស​ជនជាតិ​ដើម​ភាគតិច ប្រមាណ​៥០​ម៉ែត្រ ដើម្បី​តាម​ថត​សត្វ​ទោច និង​សត្វ​ស្វា​ដោយ​បុរស​ជនបរទេស​នៅ​អង្គុយ​មើល​សត្វ​នៅ​មាត់​ត្រពាំង​។ បន្ទាប់​ពី​ថត​បាន​រូប​សត្វព្រៃ​ហើយ លោក ហុង មុន្នី បាន​វិល​ត្រលប់​ទៅ​រក​ជន​បទេស​នៅ​កន្លែង​ដើម​វិញ ក៏​ឃើញ​ជនបរទេស​នោះ មាន​អាកា​រៈ​មិន​ស្រួលខ្លួន ថែម​ទាំង​បែកញើស​ជោគ​ខ្លួន​។ លោក ហុង មុន្នី បាន​បន្ត​ថា ឃើញ​ដូច្នេះ​លោក​ក៏​សួរ​ទៅ​ជន​រង​គ្រោះ តើ​ត្រូវការ​ឲ្យ​លោក​ហៅ​ជំនួញ​ពី​សមត្ថកិច្ច​ឬ​អត់ ព្រោះ​នៅ​កន្លែង​នោះ​មិន​មាន​សេវា​ទូរស័ព្ទ ហើយ​ក៏​មិន​មាន​ផ្លូវ​សម្រាប់​រថយន្ត​ជិះ​ទៅ​ដល់​ដែរ​។

តែ​ជនបរទេស​រូប​នោះ បាន​និយាយ​ថា គាត់​មិន​អី​ទេ តែ​សុំ​សម្រាក​បន្តិចទៀត​សិន​។​លុះ​នៅ​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ដដែល អាកា​រៈ​ជនបរទេស​ខាងលើ​មិន​បាន​ធូរស្រាល​ឡើយ ទោះបី​លោក ហុង មុន្នី ខំ​ជួយ​ធ្វើ​ចលនា​បេះដូង និង​យក​ប្រេងខ្យល់​ទៅ​ជួយ​លាប​រឹត​ជន​រង​គ្រោះ​យ៉ាងណា​ក៏​មិន​បាន​ធូរ​។ បន្តិច​ក្រោយមក​ជន​រង​គ្រោះ​ស្ងាត់​មាត់​លែង​មាន​ដង្ហើម ទើប​លោក​ទៅ​រក​កន្លែង​មាន​សេវា​ទាក់ទង​ជាមួយ​នគរបាល ដើម្បី​ដឹក​សព​ទៅ​ប៉ុស្តិ៍​បាល និង​ពិនិត្យ​កោ​ល្យ​វិ​ច្ច័​យ​។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​លើ​ដងខ្លួន​របស់​ជន​រង​គ្រោះ​សមត្ថកិច្ច​ជំនាញ រក​ឃើញ​ស្នាក​ស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ លើ​ករណី​ឃាតកម្ម​ឡើយ​។ តែ​ទោះជា​យ៉ាងណា​សព​ជនបរទេស​ខាងលើ និង​ត្រូវ​យក​ទៅ​ពិនិត្យ​បន្ថែម​ទៀត​នៅ​មន្ទីរពេទ្យ​បង្អែក​សែន​មនោ​រម្យ ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​។ ជន​រង​គ្រោះ​មានឈ្មោះ Liska Gernot ភេទ​ប្រុស ជនជាតិ​អូ​ទ្រី​ស កើត​នៅ​ថ្ងៃ​៧ មក​រា ១៩៦៨ កាន់​លិខិតឆ្លងដែន​លេខ P៧៨៣៦៨២៨៕