ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសស្រវឹងស្រា ដោះស្រាយបញ្ហា​ដោយ​ត្បូងចប ចុងក្រោយសល់តែវិប្បដិសារី

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ព្រោះតែអំណាចស្រាចូលខ្លួនធ្វើអោយបុរស ជាប្តីម្នាក់ បាត់បង់ស្មារតី វាយប្រពន្ធនឹង​ត្បូងចប បណ្តាលអោយស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម។ ចំណែកបុរសជាប្តីចុងក្រោយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្សល់នូវវិប្បដិសារី ធ្វើអោយកូនៗ…

កំពង់ស្ពឺ៖ ព្រោះតែអំណាចស្រាចូលខ្លួនធ្វើអោយបុរស ជាប្តីម្នាក់ បាត់បង់ស្មារតី វាយប្រពន្ធនឹង​ត្បូងចប បណ្តាលអោយស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម។ ចំណែកបុរសជាប្តីចុងក្រោយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្សល់នូវវិប្បដិសារី ធ្វើអោយកូនៗ កំព្រាទាំងម្តាយទាំងឪពុក។

ករណីអំពើហឹង្សា ក្នុងគ្រួសារ ប្តីវាយប្រពន្ធនឹងត្បូងចបបណ្តាលឲ្យស្លាប់នេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៣ និង ៥០ នាទី នៅចំណុចភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ខាន់ ចាន់ថេត ភេទប្រុស អាយុ ៣៧ ឆ្នាំ (ត្រូវជាប្តី) មានស្រុកកំណើត នៅភូមិ២ សង្កាត់៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបេសដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ ឈ្មោះ កែវ សុខហឿន ភេទស្រី អាយុ ៣៩ នៅភូមិឃ្លោក ឃុំព្រះខែស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ត្រូវជាប្រពន្ធ)។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុ បុរសជាប្ដីបានផឹកស្រាស្រវឹងយ៉ាងជោកជាំ ហើយបានឈ្លោះគ្នាដោយប្រកែកពាក្យសម្ដីខ្លាំងៗ ជាមួយប្រពន្ធ ក្រោយមកមិនដឹងថា បុរសជាប្ដីខឹងរឿងអ្វីទៀតនោះទេ បានយកចបកាប់ វាយទៅលើស្ត្រីជាប្រពន្ធ ត្រូវចំក្បាល បណ្តាលអោយស្លា.ប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ចោលកូនប្រុសស្រី ២នាក់។

នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់​ថា ករណីខាងលើកម្លាំងជំនាញបានឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ខាន់ ចាន់ថេត នាំមកសាកសួរនៅអធិការបសេដ្ឋ ដើម្បីកសាងសំនុំរឿង​ចាត់ការ​តាមនីតិវិធីផ្លូវច្បាប់​៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ