ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​ជាង​៧​ខែ​ម្នាក់ លង់ទឹក​ស្លា.ប់​គួរ​ឲ្យ​អាសូរ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​អាយុ​ជាង​៧​ខែ​ម្នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ស្លា.ប់ ក្នុង​ខណៈ​ព​ដែល​ម្តាយ​កំពង់​បោក​ខោអាវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ថ្ងៃ​ទី​៩ កុម្ភៈ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​អាយុ​ជាង​៧​ខែ​ម្នាក់  បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ស្លាប់  ក្នុង​ខណៈ​ព​ដែល​ម្តាយ​កំពង់​បោក​ខោអាវ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៧ នេះ នៅ​ចំណុច​ស្ពាន​មួយ​(​ផ្លូវជាតិ​លេខ​៣​វាល​រេញ​-​កំពត​) ស្ថិត​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ សំ វិចិត្រ អាយុ​៧​ខែ បាន​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា  មុន​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ ត្រូវ​បាន​ម្តាយ​ដាក់​ឲ្យ​ជិះរទេះ​រុញ​នៅ​ក្បែរ​ម្តាយ​ដែរ ចំណែក​ស្ត្រី​ជា​ម្តាយ​បាន​បោក​ខោអាវ​នៅ​ជាប់​ផ្ទះ​នោះ ស្រប​ពេល​ដែល​ម្តាយ​កំពុង​បោក​ខោអាវ​ភ្លេចខ្លួន​នោះ ក្មេង​រង​គ្រោះ​ដែល​នៅ​ក្នុង​រទេះរុញ ចេះ​តែ​ផាយ​ជើង​ទៅ​ដី​ធ្វើ​ឲ្យ​រទេះរុញ​នោះ​ចេះ​តែ​រំកិល​ដើរ​ចេញ​ឆ្ងាយ​ទៅ​ៗ រីឯ​ម្តាយ​ភ្លេចខ្លួន​ធ្វើ​ឲ្យ​រទេះ​នោះ  ធ្លាក់​ចូល​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ស្លាប់​តែ​ម្តង​៕