ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ ! ស្ទុះ​ចូល​ទៅ​ឱប​និង​លេង​ប្រដាប់​ភេទ​របស់​នាង

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​បងប្រុស​ចិញ្ចឹម​របស់​នាង​សម្រុកចូល​ទៅ​ចាប់​ឱប ហើយ​ប្រើ​ម្រាមដៃ​លេង​ប្រដាប់​ភេទ​ …

ខេត្តបន្ទាយមានជ័យ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ស្រាប់តែ​បងប្រុស​ចិញ្ចឹម​របស់​នាង​សម្រុកចូល​ទៅ​ចាប់​ឱប ហើយ​ប្រើ​ម្រាមដៃ​លេង​ប្រដាប់​ភេទ​របស់​នាង​ធ្វើ​ឲ្យ​នាង​ភ័យ​ស្រែកហៅ​ឪពុកចិញ្ចឹម​ជួយ រួច​នាំ​គ្នា​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

ជនសង្ស័យ​ឈ្មោះ សា​រិ​ន តុ​សិ​តា ហៅ​ម៉េ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ប្រទូស​កេរ ហិង្សា​ក្នុង​គ្រួសារ និង​ប្រើប្រាស់​គ្រឿងញៀន ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ខ​.​ស​.​ណ អាយុ​២២​ឆ្នាំ ត្រូវជា​ប្អូន​ចិញ្ចឹម​របស់​ជនសង្ស័យ ។

នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​នាង​ខ្លួន​ទទេ​កំពុង​ងូតទឹក​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ជនសង្ស័យ​ជា​បងចិញ្ចឹម​បាន​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក រួច​ចាប់​ឱប​នាង និង​យក​ម្រាមដៃ​លេង​ប្រដាប់​ភេទ​របស់​នាង​ទៀត ភ្លាម​ៗ​នោះ​នាង​ក៏​ស្ទុះ​ទៅ​ទាញ​ក្រមា​រុំ​ខ្លួន តែ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ចាប់​ឱប​នាង និង​លេង​ប្រដាប់​ភេទ​នាង​ម្តងទៀត នាង​ក៏​ស្រែក​ផ្អើល​ឆោឡោ​ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​រត់​ចេញពី​បន្ទប់ទឹក​វិញ​ទៅ ។

លោក ជា សា​រិ​ន ឪពុកចិញ្ចឹម​នារី​រង​គ្រោះ និង​ជា​ឪពុក​បង្កើត​របស់​ជនសង្ស័យ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ក្រោយ​ពេល​កើតហេតុ គាត់​បាន​ហៅ​កូនប្រុស​មក​សួរ ស្រាប់តែ​កូនប្រុស​ខឹង​គាត់​យ៉ាង​ខ្លាំង ក៏​ប្រតាយប្រតប់​ជាមួយ​គាត់ និង​ទាញ​កាំបិត​ដេញ​កាប់​គាត់ ថែម​ទាំង​ស្រែក​គំរាម​ចង់​សម្លាប់​ចោល​មួយ​ពូជ​ទៀត​ផង ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិន​បាន​ក៏​នាំ​កូនស្រី​ចិញ្ចឹម​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កូនប្រុស​ចិត្ត​តិរច្ឆាន​នេះ​ដើម្បី​យក​មក​កាត់ទោស​តាម​ច្បាប់ ។ ឪពុក​ជនសង្ស័យ​បញ្ជាក់​ថា កន្លង​មក​កូនប្រុស​របស់​គាត់​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​លុយកាក់​អស់​ជា​ច្រើន​មក​ហើយ ។

ប្រភព​ពី​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះ និង​ឈ្មោះ ជា សា​រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ឪពុកចិញ្ចឹម​របស់​នារី​រង​គ្រោះ និង​ជា​ឪពុក​បង្កើត​របស់​ជនសង្ស័យ កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន រួច​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ប្អូនស្រី​ចិញ្ចឹម និង​ឪពុក​បង្កើត​ពិតប្រាកដ​មែន ៕