ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះ​ពាក្យ «​បើ​បាត់​អញ​មិនបាច់​ដើរ​រក​អញ​ទេ​»

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បន្ទាប់​ពី​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រួច​បាន​ផ្តាំ​ប្រពន្ធ​-​កូន​ថា «​បើ​បាត់​អញ​មិនបាច់​ដើរ​រក​អញ​ទេ​» ។ លុះ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក …

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បន្ទាប់​ពី​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រួច​បាន​ផ្តាំ​ប្រពន្ធ​-​កូន​ថា «​បើ​បាត់​អញ​មិនបាច់​ដើរ​រក​អញ​ទេ​» ។ លុះ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្រាប់តែ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​នៅ​ចំណុច​ត្រពាំង​ប្រិ​យ៍ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុ​ល​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សឿ​ន ស៊ី​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ កសិករ និង​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ​សៀង សម្បត្តិ អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មានកូន​៣​នាក់ ។

បើ​តាម​លោក​វរសេនីយ៍ទោ ម៉ែ​ន សុខ​ឃឿ​ន ជា​អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កន្លង​មក ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ លុះ​ថ្ងៃ​ទី​៨ កុម្ភៈ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ រួច​បាន​ផ្តាំ​ប្រពន្ធ និង​កូន​ថា «​បើ​បាត់​អញ មិនបាច់​ដើរ​រក​អញ​ទេ​» ចាប់ពី​ពេល​នោះ​មក​ក៏​មិនឃើញ​ចូល​ផ្ទះ​វិញ​ទេ  ហើយ​ប្រពន្ធ និង​កូន​បាន​តាម​រក​ដែរ តែ​រក​មិនឃើញ ។ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ក្រុម​គ្រួសារ​ដើរមក​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​បានឃើញ​ស្បែកជើង និង​កញ្ចប់​បារី​របស់​ជន​រង​គ្រោះ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវរក ស្រាប់តែ​ឃើញ​សាកសព​ជន​រង​គ្រោះ​ក្នុង​ត្រពាំង​ទឹក ស្លាប់​បាត់​ទៅ​ហើយ​។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​មែន ហើយ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕