ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បង់សំណាញ់​ម្នាក់ឯង ស្រាប់តែ​ប្រកាច់​លង់ទឹក​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ទៅ​បង់សំណាញ់​ម្នាក់ឯង​នៅ​ក្រោយ​ផ្ទះ​គេ តែ​ម្ចាស់ផ្ទះ​មិន​បាន​ចាប់អារម្មណ៍​ឡើយ លុះ​ប្រហែល​១​ម៉ោង​ក្រោយមក​ម្ចាស់ផ្ទះ​ក្រឡេក​មើល …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ទៅ​បង់សំណាញ់​ម្នាក់ឯង​នៅ​ក្រោយ​ផ្ទះ​គេ តែ​ម្ចាស់ផ្ទះ​មិន​បាន​ចាប់អារម្មណ៍​ឡើយ លុះ​ប្រហែល​១​ម៉ោង​ក្រោយមក​ម្ចាស់ផ្ទះ​ក្រឡេក​មើល​មិនឃើញ​បុរស​នោះ​សោះ ក៏​ដើរទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​នោះ​ជាប់​នឹង​សំណាញ់​ក្នុង​ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។

ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ទូច មុន្នី​រ័​ត្ន អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។ មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​ទៅ​បង់សំណាញ់​តែ​ម្នាក់ឯង​នៅ​ខាង​ក្រោ​ផ្ទះ​គាត់ លុះ​ក្រោយមក​ដោយសារ​តែ​ជាប់រវល់​ធ្វើ​ការងារ​គាត់​មិន​បាន​មើល​និង​ដឹង​ថា​មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ គ្រាន់តែ​ដឹង​ថា បុរស​នោះ​ជា​មនុស្ស​ម្នាក់​មាន​ជម្ងឺ​តេតាណូស​ប្រចាំ​កាយ ឧស្សាហ៍​ប្រកាច់​យូរ​មក​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រយៈពេល​ប្រហែល​១​ម៉ោង​ក្រោយមក បន្ទាប់​ពី​ធ្វើ​ការងារ​រួច ក្រឡេក​មើលទៅ​កន្លែង​ដែល​បុរស​នោះ​បង់សំណាញ់ ស្រាប់តែ​បាត់​មិនឃើញ ដោយ​មានការ​សង្ស័យ​ក៏​បាន​នាំ​គ្នា​ដើរទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ទឹក​ដោយ​ជាប់​នឹង​សំណាញ់​របស់​ខ្លួនឯង ក៏​នាំ​គ្នា​លើក​ឡើង​ហើយ​ធ្វើ​ចលនា​បេះដូង​ជា​កា​រស​ង្ក្រោះ​បឋម តែ​អកុសល​បុរស​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សព និង​បាន​សន្និដ្ឋាន​ថា ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ពុំ​មែនមាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​អ្វី​នោះ​ឡើយ និង​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕