ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​៣​នាក់​ខណៈ​នាំ​គ្នា​សំងំ​ក្នុង​សំណង់ផ្ទះ​ល្វែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​ …

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង នៅ​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ពួក​គេ​ទាំង​៣​នាក់​នាំ​គ្នា​សំងំ​សេព​គ្រឿងញៀន ។

យុវជន​ទាំង​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ កែវ ឡាយ អាយុ​១៩​ឆ្នាំ​, ២-​ឈ្មោះ អឿ​ន វ៉ា​ន់​ដា​រា អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់​, ៣-​ឈ្មោះ ឈាន វាសនា អាយុ​១៨​ឆ្នាំ ។ អ្នក​ទាំង​បី​នាក់​នោះ​មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ  ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​ក៏​ជា​មុខសញ្ញា​ចោរកម្ម​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់ខ្លួន កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ថា បានឃើញ​ជនសង្ស័យ​ទាំង​បី​នាក់​នោះ​កំពុង​សម្ងំ​សេព​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ ។ ភ្លាម​ៗ​នោះ​កម្លាំង​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​ទាំង​សម្បុក ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ដំបង​ដែក​បំពង់​ទីប​៣, ដាវ​១,​កាំបិត​១ និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕