ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​មេពូជ​៣,០០០ក្បាល​ត្រូវ​បានលែង​នៅ​តាម​កន្លែង​​ផ្សេង​គ្នា​ក្នុង​ខណ្ឌ​ព្រៃ​នប់

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ត្រី​មេពូជ​ចំនួន​៣.០០០​ក្បាល​ ត្រូវបាន​មន្ត្រី​រដ្ឋ​បាល​ល​ផល​​ខេត្ត​ព្រះ​សីហនុ យក​ទៅ​លែ​ង​នៅ​តាម​​ទី​កន្លែង​​ផ្សេងៗ​គ្នា​ចំនួន​​២​​គឺ​ទី​១-​ក្នុង​ស្រះ​ ជំរក​ត្រី​ក្នុង​ភូមិ​សាមគ្គី ឃុំ​សាមគ្គី និងទី​២​-នៅ​តាម​ទំនប់​ទឹក​ប្រៃ​ចំណុច​ប៊ុល​ឌែ​១ ស្ថិត​ក្នុង​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ ពិធីនេះ​បាន​ប្រព្រឹត្តធ្វើ​កាលពី​ថ្ងៃទី​៧ និង​ទី​១០ កញ្ញា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​​ពី​លោកឌួង សំអាត នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ត្រី​មេពូជ​ចំនួន​៣.០០០​ក្បាល​ ត្រូវបាន​មន្ត្រី​រដ្ឋ​បាល​ល​ផល​​ខេត្ត​ព្រះ​សីហនុ យក​ទៅ​លែ​ង​នៅ​តាម​​ទី​កន្លែង​​ផ្សេងៗ​គ្នា​ចំនួន​​២​​គឺ​ទី​១-​ក្នុង​ស្រះ​ជំរក​ត្រី​ក្នុង​ភូមិ​សាមគ្គី ឃុំ​សាមគ្គី និងទី​២​-នៅ​តាម​ទំនប់​ទឹក​ប្រៃ​ចំណុច​ប៊ុល​ឌែ​១ ស្ថិត​ក្នុង​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។ ពិធីនេះ​បាន​ប្រព្រឹត្តធ្វើ​កាលពី​ថ្ងៃទី​៧ និង​ទី​១០ កញ្ញា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​​ពី​លោកឌួង សំអាត នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​ខេត្ត​ព្រះសីហនុ លោក​គឹម អាន នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​នប់ នាយ-នាយ​រង ​សង្កាត់​រដ្ឋ​បាល​​ជល​ផល ក្រុមប្រឹក្សា​ឃុំ លោកមេឃុំ មេ​ភូមិ​ និង​ប្រជា​​ពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​​យ៉ាង​ច្រើន​កុះ​ករ ។

នៅ​ក្នុង​ឱកាស​នោះ លោក​គឹម អាន នាយ​ផ្នែក​​រដ្ឋ​បាល​ជល​ផល​ព្រៃ​នប់​ បាន​ឱ្យ​ដឹង​ថា ការ​លែង​កូន​ត្រី​ ឬ​​ត្រីមេ​ពូជ​ទៅ​ក្នុង​អា​ងទីជំរក​ត្រី ក៏​ដូចជា​​តាម​ទី​កន្លែង​នានា ​គឺ​​ជា​គោល​ការណ៍​ចំបង និង​ជា​ភារកិច្ច​​ចាំ​បាច់​របស់​មន្ត្រី​​ជល​ផល​គ្រប់​រូប ដើម្បី​ជំរុញ​ទិន្ន​ផល​ត្រី​ឱ្យ​កាន់តែ​សំបូរ​​សំរាប់​បំពេញ​តំរូវ​ការ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ ។ ​ម្យ៉ាង​វិញទៀត ​នេះ​ជា​ការ​អនុវត្ត​តាម​គោល​ការណ៍​និង​សេចក្តីជូន​ដំណឹង​របស់​លោក​ណៅ ធួក ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ចូលរួម​ថែរក្សា​ និង​អភិរក្ស​ធន​ធាន​​ជល​ផល​ឱ្យ​មាន​និរន្ត​រភាព​សំរាប់​ពេល​បច្ចុ​ប្បន្ន​ និង​សំរាប់​ទុក​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយៗ និង​ជំរុញ​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ធ្វើ​​វារី​វប្បកម្ម​ ​​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិ​សុខ​ស្បៀង​​​របស់​ប្រជា​ពលរដ្ឋ ។

លោកឌួង សំអាត នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ខេត្ត​ព្រះ​សីហនុ បាន​ឱ្យ​ដឹង​បន្ថែម​ថា ស្រប​តាម​​អនុសាសន៍​របស់​​សម្តេច​ហ៊ុន សែន ជា​ប្រមុខរាជ​រដ្ឋា​ភិបាល​ និង​អនុ​វត្ត​តាម​សេចក្តី​ជូនដំណឹង​របស់​លោក​ណៅ ធួក ​​គឺ​ឱ្យ​មន្ត្រី​ជល​ផល​ទាំង​អស់​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ជំរុញ​ឱ្យ​មាន​ការ​រៀប​ចំលែង​កូនត្រី និង​វារី​សត្វ​ផ្សេងៗ​ឱ្យ​បាន​គ្រប់​ផ្នែក​ ​គ្រប់​សង្កាត់​ទាំង​អស់ ក្នុង​​ន័យ​បំផុស​ចលនា​មហា​ជន​ឱ្យ​ចេះ​ស្រលាញ់​ថែ​រក្សា​ការពារ និង​ប្រើ​ប្រាស់​ធន​ធាន​ជល​ផល ដើម្បី​បង្កើន​ផល​ត្រី​ស្តុក​ក្នុង​ធម្មជាតិ ព្រោះ​បច្ចុ​ប្បន្ន​ពិនិត្យ​ឃើញ​ថា កំពស់់​ទឹក​គ្រប់​ទី​កន្លែង​គ្រប់​តំបន់​ក្នុង​សង្កាត់នេសាទ​មានលក្ខណៈ​សម​ស្រប នឹង​ដំណើរ​ការ​លែង​កូន​ត្រី​ និង​វារីសត្វ​ផ្សេងៗ​បាន​យ៉ាង​ល្អ ហើយ​អាច​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ទុក​សំរាប់​បំពេញ​តំរូវ​ការ​ជូន​ប្រជា​ពលរដ្ឋ ៕