ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែស្គាល់គ្នាហ៊ានខ្ចីម៉ូតូ ម្ចាស់ក៏ហ៊ានឱ្យ​​ បាន​​ឱកាស​​ប្រុង​​ស៊ី​ដាច់​

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្គាល់គ្នា​រយ​:​ពេល​ខ្លី លុះ​ជនសង្ស័យ​ខ្ចី​ម៉ូតូ​ជិះ​១​ភ្លែត ទៅ​ទិញ​របស់របរ​ក្នុង​ផ្សារ លុះ​ចាំ​បាត់​ៗ មិនឃើញ​ត្រឡប់​មក​វិញ ទើប​ដឹង​ថា ជា​ករណី​រំលោភ​ទំនុកចិត្ត ក៏​ប្រញាប់​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរបាល​ស្នងការ​ខេត្ត​ឱ្យ​តាម​ចាប់​ឃាត់ខ្លួន​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ ស្គាល់គ្នា​រយ​:​ពេល​ខ្លី លុះ​ជនសង្ស័យ​ខ្ចី​ម៉ូតូ​ជិះ​១​ភ្លែត ទៅ​ទិញ​របស់របរ​ក្នុង​ផ្សារ លុះ​ចាំ​បាត់​ៗ មិនឃើញ​ត្រឡប់​មក​វិញ ទើប​ដឹង​ថា ជា​ករណី​រំលោភ​ទំនុកចិត្ត ក៏​ប្រញាប់​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរបាល​ស្នងការ​ខេត្ត​ឱ្យ​តាម​ចាប់​ឃាត់ខ្លួន​តែ​ម្តង ​។

ហេតុការណ៍​ជនសង្ស័យ​ខ្ចី​ម៉ូតូ​​​កើតឡើង​ កាលពី​វេលា​ម៉ោង​០១​​រសៀល​ថ្ងៃ​ទី​០៤ ​កញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ទូរ​បាញ់​ត្រី​កាស៊ីណូ​ខ្លា​ខ្មៅ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃ​លិន ​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដើមបណ្ដឹង​មានឈ្មោះ គង់ សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ចំណែក​ជនសង្ស័យ​មាន ឈ្មោះ ចាន់ នី ​អាយុ​២៨​ឆ្នាំ ​មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ ​។

ប្រភព​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​ព្រំ​ ។ ក្រោយ​ពេល​ហូប​រួច ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ តែ​ទៅ​ដល់​ក្បែរ​មុខ​កន្លែង​ទូ​បាញ់​ត្រី​ក្នុង​កាស៊ីណូ​យីហោ «​ខ្លា​ខ្មៅ​» ស្រាប់តែ​ជនសង្ស័យ​ដែល​ទើបនឹង​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ បាន​ស្រែកហៅ​ឱ្យ​ចូល​ក្នុង​កាស៊ីណូ​ ។ លុះ​ជន​រង​គ្រោះ​ចូល​ទៅ​ដល់ រូបគេ​បាន​សុំ​ខ្ចី​ម៉ូតូ​ទៅ​ទិញ​របស់របរ​បន្តិច ​។

ពេល​នោះ ដើមបណ្ដឹង​និយាយ​ថា ចាំ​ខ្លួន​ជូន​ទៅ តែ​ជនសង្ស័យ និយាយ​ប្រកែក​ថា ​មិន​អី​ទេ រូបគេ​សុំ​ខ្ចី​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ដោយ​មានការ​ប្រញាប់ រួច​នឹង​ត្រឡប់​យក​មក​ជូន​វិញ​។ ដោយ​ចាំ​បាត់​ៗ អស់​រយ​:​ពេល​ជា​យូរ មិនឃើញ​ជនសង្ស័យ​ត្រលប់​មក​វិញ​ ទើប​ដឹង​ថា គេ​យក​ម៉ូតូ​គេចខ្លួន ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ដើម្បី​ដាក់​ពាក្យបណ្តឹង​តែ​ម្តង​។

រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បាន​ទទួល​ដំណឹង​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​ថា ខាង​ស្នង​ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ហើយ ទើប​ចុះ​ទៅ​នាំ​យក​ជនសង្ស័យ និង​វត្ថុ​តាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២២ ព​ណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ដើម្បី​រៀបចំ​សំនុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​

អត្ថបទសរសេរ ដោយ