ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​20​ក្នុង​ឆ្នាំ​2050

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​អភិវឌ្ឍ​ខ្លាំង​បំផុត​លើ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាង​មុខ ។ នេះ​បើ​តាម​ក្រុមហ៊ុន PricewaterhouseCoopers។

ប្រទេស​វៀតណាម ៖ វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​អភិវឌ្ឍ​ខ្លាំង​បំផុត​លើ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាង​មុខ ។ នេះ​បើ​តាម​ក្រុមហ៊ុន PricewaterhouseCoopers។

ពិភពលោក​នឹង​មើលឃើញ​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​នៃ​លំដាប់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ ដោយ​វៀតណាម​បាន​ត្រៀមខ្លួន​អភិវឌ្ឍន៍​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំងអស់ ។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ខាងលើ ។

របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹង វៀតណាម​អាច​លោត​ពី​តំណែង​ទី​៣២​នា​បច្ចុប្បន្ន ទៅ​ទី​២៩​ក្នុង​ឆ្នាំ​២០៣០ និង​ទី​២០​ក្នុង​ឆ្នាំ​២០៥០ ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​៦​ដង​ចាប់ពី​ពេល​នេះ ដល់​៣.១៧៦​ប៊ី​លាន​ដុល្លារ ។

ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​អភិវឌ្ឍ​ខ្លាំង​បំផុត​ទី​២ និង​តាម​ពីក្រោយ​ដោយ​ប្រទេស​នី​ហ្សេ​រី​យ៉ា ។

ទោះជា​យ៉ាងណា វៀតណាម​នឹង​មិនមែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ជោគជ័យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទេ ។ របាយការណ៍​នេះ​ព្យាករ​ថា ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​៤​របស់​ពិភពលោក គឺ​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​ពី​ប្រទេស​ចិន ឥណ្ឌា និង​សហរដ្ឋអាមេរិក ។ ឥឡូវនេះ វា​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៨ ។

លោកស្រី Dinh Thi Quynh Van អគ្គនាយក​ក្រុមហ៊ុន PwC Vietnam  បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​មុន​ឆ្នាំ​២០១៥​ថា វៀតណាម​រំពឹង​ថា នឹង​ឈាន​ដល់​ចំណាត់ថ្នាក់​ទី​២២​នៅ​ឆ្នាំ​២០៥០ ប៉ុន្តែ​ឥឡូវនេះ​គេ​ព្យាករ​ថា នឹង​អាច​ឈាន​ដល់​ប្រទេស​កំពូល​សេដ្ឋកិច្ច​ទាំង​២០ ។

លោកស្រី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖ « ព្រឹត្តិការណ៍​នយោបាយ​ធំ​ៗ​ដូច​ជា ការ​សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ឬ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​សហរដ្ឋអាមេរិក គឺ​ទំនងជា​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ជា​ច្រើន » ។

បើសិនជា​វៀតណាម​ចង់​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​បរិស្ថាន​ថ្មី​នេះ គឺ​ត្រូវ​តែ​បង្កើន​កំណែទម្រង់ និង​ធ្វើ​ឲ្យ​ការ​អប់រំ​មាន​ភាព​ប្រសើរ​ជាង​មុន ។

លោកស្រី​បន្ត​ថា សេដ្ឋកិច្ច​វៀតណាម​នា​ពេល​បច្ចុប្បន្ន​ពឹងផ្អែក​លើ​ការ​នាំ​ចេញ ហើយ​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ គឺ​ត្រូវធ្វើ​ពិពិធ​កម្ម​លើ​អ្វី​ដែល​អាច​ផ្តល់​ឲ្យ​ពិភព​លោក និង​បង្កើត​ឱកាស​ពី​វិស័យសេដ្ឋកិច្ច​បន្ថែម​ទៀត ។

សេដ្ឋកិច្ច​វៀតណាម​បាន​កើនឡើង​៦,២%​ក្នុង​ឆ្នាំ​២០១៦ ។ នៅ​ដើមឆ្នាំ​នេះ ធនាគារពិភពលោក​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​វៀតណាម​នឹង​កើន​ជា​មធ្យម​៦,៣%​ក្នុង​រយៈពេល​៣​ឆ្នាំ ខណៈ​តម្រូវការ​កើនឡើង​នៃ​ទំនិញ​គ្រប់​ប្រភេទ ដោយសារ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការ​ផលិត​យ៉ាងច្រើន​សម្រាប់​នាំ​ចេញ ៕