ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន ! លួច​ទូរស័ព្ទ​បង​យក​ទៅ​លក់​ឱ្យ​ប្អូន ចុង​ក្រោយ​…

7 ឆ្នាំ មុន

ភ្នំពេញ ៖ ជនសង្ស័យ​ជា​ម៉ូយ​ដែល​ជា​ម៉ូយ​ទូរស័ព្ទ​បាន​លួច​គាស់​តូប​យក​ទូរស័ព្ទ​៥​គ្រឿង ឆ្នាំង​សាក​ទូរស័ព្ទ កាស និង​គ្រឿងបន្លាស់​ទូរ​សព្ទ័​អស់រលីង​ពី​ក្នុង​តូប​បាន​មួយ​ថ្ងៃ​យក​ទៅ​លក់​នៅ​តូប​ក្បែរ​នោះ​ត្រូវ​ម្ចាស់​ដឹង​ទាន់​…

ភ្នំពេញ ៖ ជនសង្ស័យ​ជា​ម៉ូយ​ដែល​ជា​ម៉ូយ​ទូរស័ព្ទ​បាន​លួច​គាស់​តូប​យក​ទូរស័ព្ទ​៥​គ្រឿង ឆ្នាំង​សាក​ទូរស័ព្ទ កាស និង​គ្រឿងបន្លាស់​ទូរ​សព្ទ័​អស់រលីង​ពី​ក្នុង​តូប​បាន​មួយ​ថ្ងៃ​យក​ទៅ​លក់​នៅ​តូប​ក្បែរ​នោះ​ត្រូវ​ម្ចាស់​ដឹង​ទាន់​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៤​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ កុម្ភៈ នៅ​ចំណុច​ក្នុង​ផ្សារ​វី​ន​មីង ក្បែរ​​​កន្លែង​កើតហេតុ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព​មាន​២​នាក់ ទី​១​ឈ្មោះ អែម  លាង​គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ស្រុក​ឧ​ដុ​ង ខេត្តកំពង់ស្ពឺ និង​ទី​២-​ឈ្មោះ សៅ វេ​ង​ហាក់ អាយុ​១៧​ឆ្នាំ ជា​ជាងឈើ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត​នាំ​ទៅ​លក់​មានឈ្មោះ ណ​យ  សាំង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជួសជុល​ទូរស័ព្ទ​ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ  មានស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ឈ្មោះ​គា ហ្វី​ណូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​សម្តី​ម្ចាស់​តូប​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ រូបគេ​បាន​មក​ចាក់សោ​បើក​តូប​ដូច​សព្វដង លុះ​ពេល​បើកទ្វារ​តូប​ស្រាប់តែ​ឃើញ​បាត់​របស់របរ​ដូច​ជា ទូរស័ព្ទ​៥​គ្រឿង កាស ឆ្នាំង​សាក ថ្ម​ទូរស័ព្ទ សំបក និង​គ្រឿងបន្លាស់​ទូរស័ព្ទ​មួយ​ចំនួន​ទៀត ។

ជន​រង​គ្រោះ​បាន​បន្ត​ថា បន្ទាប់​ពី​ដឹង​ថា​បាត់​ហើយ រូប​គាត់​មាន​បងប្អូន​ជា​អ្នកលក់​និង​ជួសជុល​ទូរស័ព្ទ​នៅ​ម្តុំ​នោះ​ច្រើន​នាក់​បាន​ដើរ​ផ្តែផ្តាំ​ថាបើ​ឃើញ​ជនសង្ស័យ​ណា​យក​របស់​របរ​របស់​ខ្លួន​ទៅ​លក់​ជួយ​ទាក់ទង​មក​រូបគេ​ផង គេ​និង​នាំ​គ្នា​ទៅ​ចាប់ លុះដល់​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​៨ កុម្ភៈ ក៏​មាន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ដើរ​យក​របស់​ដែល​លួច​បាន​​​យក​ទៅ​លក់​ចំ​កន្លែង​របស់​បងប្អូន​គាត់​លក់​ទូរស័ព្ទ​នៅ​ក្បែរ​នោះ ទើប​បងប្អូន​របស់​គាត់​ទូរស័ព្ទ​មក​ប្រាប់​ភ្លាម​រូប​គាត់​បាន​នាំ​គ្នា​ទៅ​ចាប់​បាន​ទាំង​៤​នាក់​តែ​ម្តង​រួច​បាន​ទាក់ទង​ទៅ​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឃាត់ខ្លួន ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី ៧ កុម្ភៈ រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ពួក​គេ​ទាំង​៤​នាក់​បាន​នាំ​គ្នា​ទៅ​យក​របស់របរ​ដែល​លួច​បាន​ទៅ​លក់​ក៏​ត្រូវ​ម្ចាស់​ឃាត់ខ្លួន​តែ​ម្តង ៕