ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma ៖ បើ​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម សង្គ្រាម​នឹង​ចាប់ផ្តើម

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ចិន លោក Jack Ma បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​ខ្លាំង បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក Donald Trump និង​ប្រកាស​ថា

ប្រទេស​ចិន ៖ មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​ចិន លោក Jack Ma បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​ខ្លាំង បន្ទាប់​ពី​បាន​ជួប​ជាមួយ​លោក Donald Trump និង​ប្រកាស​ថា ក្រុមហ៊ុន Alibaba របស់​លោក​នឹង​ជួយ​បង្កើត​១​លាន​ការងារ​សម្រាប់​សហរដ្ឋអាមេរិក ។

កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ក្នុង​ប្រទេស​អូស្ត្រាលី លោក​បាន​ព្រមាន​យ៉ាង​ច្បាស់​ថា ការ​ដកថយ​ពី​សកលភាវូបនីយកម្ម នឹង​បង្ក​ឲ្យ​មាន​តែ​បញ្ហា​ប៉ុណ្ណោះ ។

លោក​បាន​និយាយ​នៅ Melbourne ថា ៖ « ប្រសិនបើ​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម សង្គ្រាម​នឹង​ចាប់ផ្តើម​ឡើង ។ ពួក​យើង​ត្រូវ​តែ​បញ្ជាក់​យ៉ាង​សកម្ម​ថា ការ​ធ្វើ​ពាណិជ្ជកម្ម គឺ​អាច​ជួយ​ដល់​មនុស្ស​ដើម្បី​ទាក់ទង​គ្នា ។ ពួក​យើង​គួរតែ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌ តម្លាភាព និង​រួម​បញ្ចូល​គ្នា » ។

លោក Ma បន្ត​ថា សេដ្ឋកិច្ច​រួម​របស់​ពិភពលោក គឺ​មិនមែន​ត្រឹមតែ​ជា​ការ​ទិញ​-​លក់​ប្រាក់ និង​ផលិតផល​ប៉ុណ្ណោះ​ទេ ។ លោក​បន្ត​ថា ៖ «​ការ​ធ្វើ​ពាណិជ្ជកម្ម គឺជា​ការ​ផ្លាស់​ប្តូរ​តម្លៃ និង​វប្បធម៌ ។ លោក​គិត​ថា លោក​មាន​តួនាទី​ហោះហើរ​ប្រមាណ​១០​ម៉ឺន​គីឡូម៉ែត្រ​កាលពី​ខែ​មុន ដើម្បី​លើកតម្កើង​ពាណិជ្ជកម្ម​សកលលោក​» ។

លោក​បន្ថែម​ថា លោក និង​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ពិភាក្សា​គ្នា​ដ៏​ល្អ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចរចា​ពី​លទ្ធភាព​របស់ Alibaba ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​បង្កើត​ពាណិជ្ជកម្ម​ក្នុង​តំបន់​មួយ ដែល​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​លើ​អុ​ី​ន​ធើ​រ​ណេ​ត​កាន់តែ​ងាយស្រួល ។

លោក​និយាយ​ថា ៖ « ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ តំបន់​ពាណិជ្ជកម្ម​សេរី​ភាគច្រើន​ត្រូវ​បាន​ច្នៃ​ឡើង​សម្រាប់​ក្រុមហ៊ុន ធំ​ៗ ។ ប្រសិនបើ​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​ប្រទេស​ដទៃ​អាច​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី​ក្នុង​ទម្រង់​អុ​ី​ន​ធើ​រ​ណេ​ត​សម្រាប់​អាជីវកម្មតូច​ៗ​នោះ ពួក​គេ​នឹង​អាច​ធ្វើការ​ដូច​ក្រុមហ៊ុន​ធំ​ៗ​ដែរ ហើយនឹង​ជួយ​ដល់​អាជីវកម្ម​តូច​ៗ​ជា​ច្រើន​ទៀត​ផង » ៕