ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កា​ណា​ដា​លាក់​សព​កូន​តូច​របស់​ខ្លួន​6​នាក់​ក្នុង​ទូ

7 ឆ្នាំ មុន

«​រ៉​យ​ទ័​រ​»​ផ្សាយ​ថា​ចៅក្រម​កា​ណា​ដា​បាន​សម្រេច កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៧ ឱ្យ​ស្ត្រី​ម្នាក់​ទទួលកំហុស​ពី​បទ​លាក់​សព​កូន​តូច​៦​នាក់​របស់​ខ្លួន​ដែល​ស្អុយរលួយ​នៅ​ក្នុង​ទូ​ដាក់​របស់របរ ។

«​រ៉​យ​ទ័​រ​»​ផ្សាយ​ថា​ចៅក្រម​កា​ណា​ដា​បាន​សម្រេច កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៧ ឱ្យ​ស្ត្រី​ម្នាក់​ទទួលកំហុស​ពី​បទ​លាក់​សព​កូន​តូច​៦​នាក់​របស់​ខ្លួន​ដែល​ស្អុយរលួយ​នៅ​ក្នុង​ទូ​ដាក់​របស់របរ ។

នាង​Andrea Giesbrecht អាយុ​៤៣​ឆ្នាំ ទទួល​ការ​ចោទប្រកាន់​ពី​បទ​លាក់​សព​កូន​តូច​៦​នាក់ កាលពី​ខែតុលា ២០១៤ ប្រទះ​ឃើញ​ដោយ​បុគ្គលិក​សម្អាតផ្ទះ​«U-Haul»​នៅ​ក្នុង​ទូ​ផ្ទុក​របស់របរ ។ តាម​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​៥​នាក់ និង​ក្មេង​ស្រី​១​នាក់ មាន​អាយុ​ប្រហែល​ពី​៣៤​ទៅ​៤០​ស​ប្តា​ហ៍ នៅ​ក្នុង​ថង់​សម្រាម​ប្លា​ស្ទិ​ក រួម​ទាំង​វត្ថុ​លេង និង​សម្លៀក​បំពាក់​កុមារ ។

របាយការណ៍​បញ្ជាក់​ថា សាកសព​ទារក​ម្នាក់ ដាក់​ស្រោប​ដោយ​ស៊ីម៉​ង់​ត៍ និង​ម្នាក់​ទៀត ស្ថិត​ក្នុង​ម្សៅ​សាប៊ូ ។ សព​ទាំងអស់​ស្អុយរលួយ​ទៅ​ហើយ ដូច្នេះ​ពិបាក​ក្នុង​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់ ។

មេធាវី​របស់​ចុងចោទ​បាន​តវ៉ា​ថា នាង​មិនមែន​លាក់​សាកសព​ទេ ប៉ុន្តែ​រក្សា​ទុក​ដើម្បី​ព្យាបាល ។

ចំណែក លោក​ចៅក្រម Murray Thompson នៅ​ក្រុង​«​វី​នី​ន​ផេ​ក​»​សម្រេច​ថា​ស្ត្រី​នោះ​វេច​ខ្ចប់​សាកសព​កុមារ​ជា​ការ​បិទ​បាំង​ការ​ស្លាប់​របស់​ពួក​គេ ដោយ​ទុក​នៅ​ក្នុង​ថតទូ​រក្សា​ទុក​របស់របរ ។

រឿង​ក្តី​នេះ​គ្រោង​បើក​សវនាការ​កាត់ទោស​នៅ​ពេល​ក្រោយ ៕