ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ពិការ​ភ្នែក​រៀប​ការ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន

7 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ គូស្នេហ៍​ពិការ​ភ្នែក​ដែល​គ្មាន​ប្រាក់​រៀប​ការ​ត្រូវ​សប្បុរសជន​ជា​ច្រើន​រាប់​ទាំង​អ្នកសិល្បៈ​ផង សហការ​គ្នា​ជួយ​ឱ្យ​ពួក​គេ​បាន​រៀប​ការ​សម​តាម​បំណងប្រាថ្នា ។
អ្នកសិល្បៈ​ចូលរួម​ក្នុង​ពិធី​មង្គលការ​កូនកំលោះ​-​ក្រមុំ

រា​ជ​ធានី​ភ្នំពេញ ៖ គូស្នេហ៍​ពិការ​ភ្នែក​ដែល​គ្មាន​ប្រាក់​រៀប​ការ​ត្រូវ​សប្បុរសជន​ជា​ច្រើន​រាប់​ទាំង​អ្នកសិល្បៈ​ផង សហការ​គ្នា​ជួយ​ឱ្យ​ពួក​គេ​បាន​រៀប​ការ​សម​តាម​បំណងប្រាថ្នា ។
អ្នកសិល្បៈ​ចូលរួម​ក្នុង​ពិធី​មង្គលការ​កូនកំលោះ​-​ក្រមុំ​ពិការ​ភ្នែក​នោះ​មាន​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ព្រមទាំង​សិល្បករ​ជា​ច្រើ​នាក់​ទៀត ។

កូនកំលោះ​-​ក្រមុំ​នោះ​ជា​ជន​ពិការ​ភ្នែក​នៅ​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី ។

ពិធី​រៀប​អាពាហ៍ពិពាហ៍​រវាង​ស៊ី​ន ថន និង ហេង ល​ក្ខិ​ណា ក្រោម​ការ​ឧបត្ថម្ភ​ពី​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បញ្ជាក់​ថា កូនកំលោះ​-​ក្រមុំ​ពិការ​ភ្នែក​រៀប​ការ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៧ នៅ​មណ្ឌលកុមារ​កំព្រា​ភ្នំពេញ​ថ្មី វិ​ថី​ហាណូយ រាជធានី​ភ្នំពេញ ។ នៅ​វេលា​ល្ងាច​ពិធីជប់លៀង​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ផ្ទះ​ម៉ែក្មេក​១ (​នៅ​តំបន់​ព្រែក​លាប​) ដោយ​មាន​ជន​ពិការ​ភ្នែក​ចូលរួម​ជា​ភ្ញៀវ​៦០​នាក់ រួម​ទាំង​ភ្ញៀវ​កិត្តិយស និង​សប្បុរសជន​ជា​ច្រើន ។

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បញ្ជាក់​ថា សិល្បករ​ដែល​ចូលរួម​ក្នុង​ពិធី​មង្គលការ​កូនកំលោះ​-​ក្រមុំ​ពិការ​ភ្នែកមាន​កញ្ញា​សួ​ស វី​សា​, អ្នក​នាង​ទូច ស្រី​ល័​ក្ខ​, លោក​យ៉ែម សំ​អូន​, កញ្ញា​អា​លី​ហ្សា​, កញ្ញា​លី ច័ន្ទ​សីហា​, កញ្ញា​អីុ​ង និមល​, កញ្ញា​សុ​ផា លី​ន​ដា​, លោក​លី សុខ​ជុន​, លោក វិ​ជ្ជ​បុត្រ​, កញ្ញា​ស៊ូ ដា​ណេ​, លោក​អ៊ា​ម វ​ណ្ណី​, លោក​មូ សុវណ្ណ​គី​រី​, អ្នក​នាង​សឿ សុធា​រ៉ា​, កញ្ញា​ចាន់ ស្រី​នាថ​, កញ្ញា​ចាន់ ស្រី​ណា​, លោក​លាង ឧត្តម​, កញ្ញា​ពីង រ៉ូ​ហ្សា​, លោក​អុ​ឹ​ម ជីវា​, កញ្ញា​រតនៈ ពិសី​, កញ្ញា​ពេជ្រ អា​វី​ហ្សា​, លោក​សៅ ឧត្តម​, លោក​មាស មុន្នីរាជ​, កញ្ញា​ទឹម រ​ដ្ឋា​, កញ្ញា​ទឹម វ​ត្តី​, អ្នក​នាង​សា​រ៉ា​យ សក្ក​ណា​, កញ្ញា​សុវត្ថិ​ឌី ធា​រី​កា​, កញ្ញា​នៅ សូ​នី​តា​, កញ្ញា​ម៉ាក សែន​សូ​នី​តា​, លោក​​លី ដេ​វីត​, កញ្ញា No More, កញ្ញា​គង់ វិច្ឆិកា​, លោក​ម៉េ​ង លាង​, លោក អា​ឡា​ស្កូ​, លោក​គុន រៀម​រតនៈ​, លោក​វ៉េ​ត រ​ដ្ឋា និង​លោក​អេ​ឡិច ហ្សូ​រ៉ា ជាដើម ៕