ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ពែ​ក​មី និង​តារា​ស្រី សី​សី ធ្លាយ​រូប​៣​សន្លឹក​បែប​រោលរាល​ក្លាយជា​ចំណោទ​សួរនាំ​ជា​ច្រើន

1 ឆ្នាំ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃនេះ មានការ​បែកធ្លាយ​រូបថត​តាម​តេ​ឡេ​ក្រាម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​បានឃើញ​តារា​កំប្លែង​ពែ​ក​មី ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​មនុស្ស​ស្រី​វ័យក្មេង​ម្នាក់​។ ហើយ​គេ​ក៏​ចាប់ផ្តើម

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃនេះ មានការ​បែកធ្លាយ​រូបថត​តាម​តេ​ឡេ​ក្រាម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​បានឃើញ​តារា​កំប្លែង​ពែ​ក​មី ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​មនុស្ស​ស្រី​វ័យក្មេង​ម្នាក់​។ ហើយ​គេ​ក៏​ចាប់ផ្តើម​គិត​ទៅ​លើ​រូប​នោះ​ទាំងនោះ ហើយ​ដេញដោល​ចូល​ទៅ​ក្នុង​គ្រុប​ថា តួកំប្លែង​រូប​នេះ និង​ខាង​ស្រី​ហ៊ាន​ហើយ មិនដឹង​ថា​ខាង​ភរិយា ពែ​ក មី យល់​ឃើញ​បែប​ណា ឬ​ជា​ឈុត​ឆាក​អ្វីមួយ​អោយ​ផ្អើល​បណ្តាញ​សង្គម​។

រូបថត​លើ​គ្រែ​ក្នុង​បន្ទប់​តែ​២​នាក់ ប្រមាណ​ជា​៣​សន្លឹក កំពុង​ធ្វើ​អោយ​ផ្ទុះ​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ថា នាយ​ពែ​ក​មី និង​តារា​ស្រី​ម្នាក់​នោះ ទំនងជា​មានរឿង​រ៉ាវ​អ្វីមួយ​ដែល​គិត​រួម​គ្នា​។ ហើយ​ទំនងជា​បាន​បែកធ្លាយ ទើប​ធ្វើ​អោយ​គេ​ប៉ាន់​ស្មានថា តារា​ទាំង​២​ដួង​អាច​នឹង​មានរឿង​រ៉ាវ​មិនធម្មតា​ជាមួយ​គ្នា​លើស​ពី​ដៃគូ​សម្ដែង​។

ក្រោយ​ការ​បែកធ្លាយ​រូបថត បែប​ថត​លេង​លើ​គ្រែ​នៅ​ក្នុង​សណ្ឋាគារ​ប៉ុន្មាន​សន្លឹក​នេះ ទំនងជា​ពិបាក​អោយ​លោក​ប្រកែក​ថា នេះ​ជា​រូបថត​លេង ខណៈ​ពេល​ដែល​គេ​ក៏​លើក​ឡើង​ថា លោក​និង​នារី​នៅ​ក្នុង​រូប​នេះ គឺ​តែងតែ​បង្ហាញ​សកម្មភាព​លេងសើច​ជាមួយ​គ្នា​របៀប​លេច​លើ​ស្មើ​ក្រោម នៅ​ពេល​បាន​រួម​ការងារ​កន្លង​មក​។

តារា​ស្រី​ដែល​ស្ថិត​នៅ​ក្នុង​រូបភាព​មិន​សម​ទំនង​ជាមួយ ពែ​ក​មី នេះ មានឈ្មោះ​ថា សី​សី ដោយ​នាង​គឺជា​តារា​សម្ដែង​ស្រី​ដែល​កំពុង​ឡើង​កូដ និង​ទើប​មានឱកាស​បាន​រួម​ការងារ​សម្ដែង​ជាមួយ នាយ​ពែ​ក​មី នា​ពេល​ចុង​ក្រោយ​។ រូបភាព​ដែល​បាន​បែកធ្លាយ​នេះ ត្រូវ​បាន​បែក​ចេញពី​គ្រុប​តេ​ឡេ​ក្រាម​មួយ ដែល​គេ​សង្ស័យ​ថា លោក​ពែ​ក​មី ផ្ញើ​បង្អួត​អ្នក​ជិត​ស្និ​ទ្ធិ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​។

មក​ទល់​ពេល​នេះ រូបភាព​រវាង​តារា​សម្ដែង កញ្ញា សី​សី និង​នាយ ពែ​ក​មីនេះ មិន​ត្រូវ​បាន​នាយ​ពែ​ក​មី ចេញ​មុខ​បកស្រាយ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​នាយ​ពែ​ក​មី គ្រាន់តែ​អ្នក​សារព័ត៌មាន​យើង​ឆាត​សុំ​ការ​បំភ្លឺ ស្រាប់តែ​ឃើញ​រូបភាព និង​ឮ​សំណួរ​ហើយ គឺ​មិន​ធ្វើការ​ឆ្លើយ​តប​។ ដោយឡែក​កញ្ញា សី​សី ឯណោះ​វិញ ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាម​ៗ​ដែរ​។

ហើយ​មក​ទល់​ពេល​នេះ ពាក់​មី និង​ក្រុម​កំប្លែង​នៅ​មិន​ទាន់​ឃើញ​ចូល​កំប្លែង​អោយ​ស្ថាប័ន​ណា​នៅឡើយ​ទេ ចាប់តាំងពី​លាឈប់​កន្លែង​ចាស់​។ អ្នកគាំទ្រ​កំពុង​តាមដាន​ថា ក្រុម​លោក​ស្ម័គ្រ​ទៅ​ទីតាំង​ថ្មី​ណា ដើម្បី​បំពេរ​មហាជន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ