មិន​នឹក​ស្មាន​ដល់​សោះ ហូប​បាយ​ជុំ​គ្នា​សុខ​ៗអួល​ស្លាប់​ភ្លាម​ៗ


ខេត្តសៀមរាប ៖ បុរស​វ័យ​អាយុ​៣៦​ឆ្នាំ​ម្នាក់ កំពុង​ហូប​បាយ​ជុំ​ក្រុម​គ្រួសារ ស្រាប់តែ​បាន​អួលបាយ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ដែល​មិន​នឹក​ស្មាន​ដល់ ធ្លាប់​ឮ​តែ​ចាស់​ៗ​ថា អួលបាយ​រក​ទឹក អួលទឹក​រក​ចប នេះ​ជា​រឿង​ពិត​ហើយ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។ ករណី​ធ្វើ​ឱ្យ​បុរស​ម្នាក់​បាន​អូ​លបាយ​ស្លាប់​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាស​ទ​បាគង ខេត្តសៀមរាប​។

បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​ថា ប្តី​របស់​គាត់​មានឈ្មោះ ភេ​ម ពេជ្រ ហៅ​កុក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​។ ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្រុម​គ្រួសារ​របស់​គាត់​ពុំ​មាន​ទំនាស់​អ្វី​នោះ​ទេ គ្រាន់តែ​នាំ​គ្នា​ហូប​បាយ​ពេល​ល្ងាច​ធម្មតា ខណៈ​ពេល​នោះ​ប្តី​របស់​គាត់​ក៏​ស្រាប់តែ​ហូប​បាយ នៅ​ជុំ​គ្រួ​សារបាន​មួយសន្ទុះ ស្រាប់តែ​អួលបាយ​ប្រកាច់​រហូត​ដល់​ស្លាប់​តែ​ម្តង​។

លោក​វរសេនីយ៍ទោ មិន ច​ន្ថា អធិការ​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ថា បុរស​ដែល​បាន​អួលបាយ​ស្លាប់​នោះ​មានឈ្មោះ ភេ​ម ពេជ្រ ហៅ​កុក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​គាត់​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​កំពុង​ហូប​បាយ​ល្ងាច ជួបជុំ​គ្រួសារ​របស់​គាត់ រួច​ក៏​អួល​រហូត​ដល់​ស្លាប់​តែ​ម្តង​។ លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​គាត់​ស្លាប់ ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​នៅ​នឹង​ផ្ទះ​របស់​គាត់​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ ទៅ​លើ​ដងខ្លួន​សាកសព រួច​បាន​សន្និដ្ឋាន​ថា បុរស​ម្នាក់​នេះ​ពិតជា​បាន​ស្លាប់ ដោយសារ​អួលបាយ​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ប្រាសាទបាគង បាន​ធ្វើការ​ប្រគល់​ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សូម​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ ដែល​បាន​នាំ​គ្នា​ទៅ​ចូល​បុណ្យ​បាន​និយាយ​ថា ការ​ហូប​បាយ ហូប​ទឹក គឺ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​បង្ខំ ពេក​ទេ បើ​មិន​អ​ញ្ចឹ​ង​ទេ វា​អាច​ឱ្យ​ស្លាប់ ដោយសារ​អួល ដូច​ករណី​ខាងលើ​នេះ​ស្រាប់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ