ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​សី​ុ​ណូ​នៅ​ខេត្ត​មាត់សមុទ្រ មានច្បាប់​អត់​ច្បាប់​23 ច្រើន​តែ​ខ្មែរ​នាំ​គ្នា​ចូល​លេង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ភាព​រីក​ចំរើន​នៃ​វិស័យកាស៊ីណូ ដែល​ជា​បន​ល្បែងស៊ីសង​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មានការ​កើនឡើង​ឥត​ឈប់​ឈរ​គួរ​ឲ្យ​

ខេត្ត​ព្រះ​សីហ​នុ ៖ ភាព​រីក​ចំរើន​នៃ​វិស័យកាស៊ីណូ ដែល​ជា​បន​ល្បែងស៊ីសង​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មានការ​កើនឡើង​ឥត​ឈប់​ឈរ​គួរ​ឲ្យ​កត់សម្គាល់ បច្ចុប្បន្ន​មាន​កាស៊ីណូ​ចំនួន​២៣​ទីតាំង​កំពុង​ដំណើរការ​រកស៊ី​យ៉ាង​សកម្ម ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ភ្ញៀវ​ដែល​ចូល​លេងល្បែង​នៅ​កាស៊ីណូ ទាំងនោះ​ភាគច្រើន​សុទ្ធ​សឹង​ជា​ជនជាតិ​ខ្មែរ ។

ការ​ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ​បែប​នេះ​គឺជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​អនុញាត​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ស្តី​ពី​ហាមឃាត់​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នោះ​ឡើយ ពោល​គឺ​កាស៊ីណូ​បើក​សំរាប់​តែ​ជនជាតិ​បរទេស​តែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនូ​ន​បាន​លួចបង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​កាស៊ីណូ​ទាំង​២៣​ទីតាំង​ខាងលើ​មាន​មួយ​ចំនូ​ន​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ គឺ​គេ​ប្រើប្រាស់​តែ​(​ស​ជ​ណ​)មួយ​សន្លឹក​ដែល​ជា​សេចក្តី​ជួន​ដំណឹង​ស្តី​ពី​ការ​សុំ​ច្បាប់​តែ​ប៉ុណ្ណោះ​តែ​មិន​ទាន់​មាន​អាជ្ញា​ប័ន​ផ្លូវការ​នៅឡើយ​ទេ ។

ហើយ​អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​នោះ​បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​ក្នុង​កាស៊ីណូ​និ​មួយ​ៗ​ទូ​ទាំង​ខេត្ត​ព្រះ សីហ​នុស​ព្វ​ថ្ងៃ ដូច​ជា​មិន​មាន​ជនបរទេស​ចូល​លេង​នោះ​ទេ គឺ​ឃើញ​មាន​តែ​ជនជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ ចេញចូល​លេង​យ៉ាង​ពពាក់​ព​ពួន ។ ក្នុង​នោះ​ក៏​មាន​មន្ត្រីរាជការ​មួយ​ចំនួន​បាន​ចូល​ទៅ​លេងល្បែង​យ៉ាង​ងប់​ង​ល់​ភ្លេច​អស់​ការងារ​និង​តួនាទី​របស់​ខ្លូ​ន ដោយ​អ្នកខ្លះ​បាន​ចាញ់​អស់ពី​ខ្លួន លក់​អស់ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង ដីធ្លី ព្រាត់ប្រាស់​ប្រពន្ធ​កូន បាត់បង់​ទីជំរក បោះបង់​ការ​សិក្សា ធ្លាប់​រស់នៅ​យ៉ាង​សុខសាន្ត​ក្នុងផ្ទះ​សម្បែង​ខ្លូ​ន​ឯង ធ្លាក់​ខ្លូ​ន​ទៅ​នៅផ្ទះ​ជូ​ល​បន្ទប់​ជូ​ល ។ អ្នកខ្លះ​ទៀត​ទៅ​បង្ក​ភាព​អនាធិបតេយ្យ ទៅ​រំលោភ​បំពាន​ចាប់​យក​ដី​តំបន់ហាមឃាត់ (​ដី​អនុ​ក្រិ​ត្យក្បាលឆាយ​) សាងសង់​ខ្ទម​រស់នៅ​បាត់បង់​អស់​ភាព​ថ្លៃថ្នូរ មុខមាត់​ក្នុង​សង្គម ។ អ្នកខ្លះ​ទៀត​ដោយសារ​តែ​រក​លុយ​លេងល្បែង​មិន​បាន​ក៏​ក្លាយជា​ចោរលួច ចោរប្លន់ ចោរឆក់​យ៉ាង​សកម្ម​ក៏​មាន​ដែរ ។ 

មន្ត្រី​ប៉ូលិស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះ​សីហ​នុ​មួយ​ចំនួន​បាន​ទ​ទូល​ស្គាល់​ថា វា​ជា​រឿង​ពិត​ណាស់​កាស៊ីណូ​នៅ​លើ​ខេត្ត​ព្រះ​សីហ​នុ​ទាំងអស់ មួយ​ចំនួន​នៅ​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ​ទេ​ហើយ​អ្នក​ចូល​លេងល្បែង​ភាគច្រើន​មិនមែន​ជនបរទេស​ចូល​លេង​នោះ​ទេ គឺ​មាន​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ។ មន្ត្រី​ប៉ូលិស​ដ៏​ដែល​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​អ្នក​រកស៊ី​បើក​កាស៊ីណូ សព្វថ្ងៃ​អាច​ដំណើរការ​ធ្វើ​អាជីវកម្ម​បាន ឬ​អាច​រក​ប្រាក់​ចំណូល​បាន គឺ​សុទ្ធតែ​ពឹងលើ​អ្នកលេង ជា​ជនជាតិ​ខ្មែរ​ជា​ចំបង ។ រីឯ​អ្នកលេង​ជា​ជនជាតិ​បរទេស​គ្រាន់​ជា​ភ្ញៀវ​បន្ទាប់បន្សំ​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ព្រមាន​ត្រង់​ៗ​ចំពោះ​ក្រុមហ៊ុន​បើក​បន​ល្បែង​កាស៊ីណូ​ទូ​ទាំង​ប្រទេស គឺ​ហាម​ផ្តាច់​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នោះ​ទេ ហើយ​នៅ​ក្នុង​អាជ្ញា​ប័ន​អនុញ្ញាត​ច្បាប់​ធ្វើ​អាជីវកម្ម​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ ។ ដូចនេះ​បើសិនជា​មាន​កាស៊ីណូ​ណាមួយ​អនុវត្ត​ន៏​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត គឺ​ប្រឈម​នឹង​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ។ ពេល​ថ្មី​ៗ​នេះ​លោក​អភិបាលខេត្ត​ក៏​បាន​ចេញ​សេចក្តី​ជួន​ដំណឹង​ស្តី​ពីរ​ការ​ហាម​ពលរដ្ឋ​ខ្មែរ មិន​ឱ្យ​ចូល​លេងល្បែង​ស៊ីសង់​ក្នុង​កាស៊ីណូ​ផង​ដែរ តែ​ប្រសិទ្ធភាព​នោះ​នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ទេ ៕