ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលពីការពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២២ ជូនលេខាធិការដ្ឋាន​គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត លធ.ខប តំណាងគណបក្ស​នយោបាយ…

ភ្នំពេញ៖ គ.ជ.ប បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ២០២២ ជូនលេខាធិការដ្ឋាន​គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីខេត្ត លធ.ខប តំណាងគណបក្ស​នយោបាយ សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល។ វគ្គបណ្តុះ​បណ្តាលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគ.ជ.ប។

ដោយឡែក ដំណើរការ​ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវ​ចាប់ផ្តើ់ពីថ្ងៃទី២០ តុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ​សង្កាត់ និងនៅតាម​ភូមិមួយចំនួន ក្នុងឃុំសង្កាត់ទូទាំងប្រទេស។

សូមបញ្ជាក់ថា បញ្ជីបោះឆ្នោតឆ្នាំ២០២២ នេះ សម្រាប់​ប្រើប្រាស់​ ក្នុងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​។ ពោលគឺបើមិនមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត នៅឆ្នាំ២០២២ នេះទេ គឺ​ប្រជាពលរដ្ឋខ្មែរ អាយុចាប់ពី ១៨ឆ្នាំឡើងទៅ មិនអាចបោះឆ្នោត​បានទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ