ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លានម្ល៉េះលោកនិស្សិត! ផ្ញើឱ្យមើល បែរ​ចាប់នាងឆី…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៨ ​កុម្ភៈ ​ស្ថិតត្រង់​​​ចំណុច​ផ្ទះ​ជួលលើ​ផ្លូវ​បេតុង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ ក្រោយពីធ្វើ​សកម្ម​ភាព​​​ចាប់​​រំលោ.ភ​​​​នារី​ម្នាក់បានសម្រេច​​ ដែល​​មិត្ត​ភ​ក្តិ​​ស្រី​ម្នាក់​​​យក​មក​ឱ្យជួយមើល​ ​។

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័យ​​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៨ ​កុម្ភៈ ​ស្ថិតត្រង់​​​ចំណុច​ផ្ទះ​ជួលលើ​ផ្លូវ​បេតុង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ ក្រោយពីធ្វើ​សកម្ម​ភាព​​​ចាប់​​រំលោភ​​​​នារី​ម្នាក់បានសម្រេច​​ ដែល​​មិត្ត​ភ​ក្តិ​​ស្រី​ម្នាក់​​​យក​មក​ឱ្យជួយមើល​ ​។

យុវជន​​ល្មោភកាម​​ខាងលើ​ឈ្មោះ​ហែល ចិន  អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣​ ស្នាក់​នៅផ្ទះ​ជួលផ្លូវ​បេតុង ក្រុម​១០ ភូមិ​ទួល​សង្កែ សង្កាត់​​​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ និង​​មានស្រុក​កំណើត​​នៅ​​ភូមិ​ប្រាសាទ ឃុំ​កំប៉េង ស្រុក​គិរីវង់ ខេត្តតាកែវ​ ។ រីឯ​នារី​​រង​គ្រោះ​​​អាយុ ២២​ឆ្នាំ ។

តាម​សម្តី​នគរបាល​ប៉ុស្តិ៍ទួល​សង្កែ​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជន​សង្ស័យនេះ គឺ​ធ្វើ​ឡើង​​តាម​ពាក្យបណ្តឹង​របស់នារី​​រង​គ្រោះ​ ដោយ​នាង​ថា កាលពី​​ថ្ងៃ​ទី​០១ ​កុម្ភៈ ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​ នារី​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ​ស្រី​ម្នាក់​ ដើម្បីឱ្យ​​​រក​ការងារ​អោយធ្វើ​ហើយ​​​ពួក​គេ​បាន​ណាត់ជួប​គ្នា  ។ ហើយ​មិត្ត​ភ​ក្តិស្រីនោះ​ ​បាន​នាំ​នារី​​រង​គ្រោះ​ ឱ្យ​ទៅ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​មិត្ត​ភក្តិ​​ប្រុស (ជន​សង្ស័យ​ ដែល​ក្រៅពី​រៀន​ គឺធ្វើ​ជា​សន្តិសុខ​ក្រុមហ៊ុន​ពេល​យប់​) ។​ លុះ​មក​ដល់​ថ្ងៃ​ទី​០៣ ​កុម្ភៈ ​វេលា​ម៉ោង​ប្រហែល៦ ​និង​៣០​នាទី​យប់ ពេលជនសង្ស័យ​​ត្រឡប់​មក​ពី​រៀន​វិញ ​​បាន​នាំ​គ្នាហូប​បាយ​ជាមួយ​នារី​រង​គ្រោះ ​។

​បន្ទាប់​ពី​បាយ​រួច​ ជា​ឱកាសល្អ​ឈ្មោះ  ហែល ចិន បាន​បិទទ្វារ​បន្ទប់​ដាក់​គន្លឹះ ហើយ​ចាប់​នាង​​​ផ្តួល និង​ទះកំភ្លៀង​និង​ខ្ទប់មាត់​នារី​រង​គ្រោះ ហើយ​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេព​សន្ធ​វះ​រហូត​បាន​សម្រេច ។ លុះ​ក្រោយមក នារី​រង​គ្រោះ​បាន​ប្រាប់​បងប្រុស ហើយ​នាំ​គ្នាមក​ប្តឹងនគរបាល ប៉ុ​ស្តិ៍​ចុះ​ទៅ​ឃាត់ខ្លួន​​តែ​ម្តង ។