ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេស​ខ្មាំង ជួប ​កាំ ឡៃ​យោគ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​2 សមរភូមិ​អ្នក​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ភី​អិន​អិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដែល​មានឈ្មោះ​ថា «​សមរភូមិ​អ្នក​ប្រយុទ្ធ​» ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ​ថ្ងៃអាទិត្យ​ ទី​១២ កុម្ភៈ ខាង​​មុខ​នេះ ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​ជុំ​ទី​២ ​ហើយ ។

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដែល​មានឈ្មោះ​ថា «​សមរភូមិ​អ្នក​ប្រយុទ្ធ​» ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ​ថ្ងៃអាទិត្យ​ ទី​១២ កុម្ភៈ ខាង​​មុខ​នេះ ឈាន​ចូល​ដល់​វគ្គ​ជម្រុះ​ជុំ​ទី​២ ​ហើយ ។

ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា​ ដល់​ពេល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ កាំ ឡៃ​យោគ ដែល​សុទ្ធតែ​មាន​ពិន្ទុ​ខ្ពស់​ដូច​គ្នា ។ នៅ​ក្នុង​ពូ​ល​កម្ពុជា​មាន​តែ​ពេជ្រ ម្ទេសខ្មាំង ម្នាក់​គត់​ ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ ព្រោះ​ប្រកួត​២​លើក​កន្លង​មកនេះ​ ឈ្នះ​ទាំង​២​លើក​ មាន​៦​ពិន្ទុ​ដូច​កីឡាករ កាំ ឡៃ​យោគ នៅ​ក្នុង​ពូ​ល​ថៃ​ដែរ ។ ប៉ុន្តែ ពេជ្រ ម្ទេសខ្មាំង មាន​តែម​ជាង​ត្រង់​ថា បើសិនជា​លើក​នេះចាញ់​ក៏​នៅ​តែ​អាច​ឈាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ ដោយសារ​តែ​នៅ​ក្នុង​ពូ​ល​កម្ពុជា កីឡាករ​៣​រូប​ទៀត​អត់​ទាន់​មាន​អ្នក​ណា​ឈ្នះ​ទាល់តែ​សោះ ។ ចំណែក​ក្នុង​ពូ​ល​ថៃ​វិញ កាំ ឡៃ​យោគ ​គឺជា​គូប្រជែង​ជាមួយ​ ផេ​ត ងិ​ន​ថង ដោយសារ​តែ​ពេល​នេះ​ពួក​គេ​ទាំង​២​នាក់ ​មាន​៦​ពិន្ទុ​ដូច​គ្នា ។ គូ​នេះ​ទើបតែ​ជួប​គ្នា​ជា​លើក​ទី​១​ប៉ុណ្ណោះ ដូច្នេះសូ​ម្បី​តែ​ ពេជ្រ ម្ទេសខ្មាំង ដែល​ធ្លាប់​សន្យា​ពី​មុន​មក​ថា មិន​ខ្លាច​អ្នក​ណា​នោះ ក៏​មិន​ទាន់​ប្រាកដ​ថា ​អាច​យកឈ្នះ​ការ​ប្រកួត​លើក​នេះ ​បាន​ដែរ ទោះបី​ប្រកួត​២​លើក​កន្លង​មក ​សុទ្ធតែ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​ក្ដី ។

សម្រាប់​អ្នកគាំទ្រ​ភាគច្រើន​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ ពេជ្រ ម្ទេសខ្មាំង ​ថា ​ពិតជា​យកឈ្នះ​ការ​ប្រកួត​លើក​នេះ​ទៀត​មិន​ខាន ។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាន​តែ​មួយគូ​ប៉ុណ្ណោះ ក្រៅពី​នេះ​នៅ​មាន​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​រវាង​កីឡាករ​ ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយា​ល័យ​ទី​៥​ កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ភេ​ត ងិ​ន​ថង ។ តាម​ពិត ផេ​ត ងិ​នថង ត្រូវ​ជួប​ប្រកួត​ជាមួយ ​ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរា​គមន៍​​លេខ​២ ប៉ុន្តែ​ដោយសារ​កីឡាករ​កម្ពុជា​រូប​នេះ ​មាន​របួស​ដៃ​ខាងឆ្វេង​មិន​អាច​ប្រកួត​បាន ​ទើប​ដាក់ ​ម៉​ន រ​ដ្ឋា​ ឱ្យ​ប្រកួត​ជំនួស​តែ​ម្ដង ។ ប៉ុន្តែ​ការ​ប្រកួត​នេះ​ បើ ផេ​ត ងិ​ន​ថង ចាញ់ ​ក៏​មិនមែន​ជា​រឿង​ល្អ​ប៉ុន្មាន​ដែរ ព្រោះ​ពាក់ព័ន្ធ​នឹង​ក្រេ​ឌី​តរបស់​ខ្លួន ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​ មាន​កីឡាករ សេន កុសល មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ ណ​ក់ ស៊ីនួន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ចៅ រស់ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ៕