ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹងតែផ្ទុះអាវុធទៅហើយ ពេលប្រដេញ​ចាប់ជននេះ…

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា មុន​នេះ​បន្តិច​ កម្លាំង​នគរ​ប្រឆាំង​គ្រឿងញៀ.ន​​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្ទឹងត្រែង​បាន​ធ្វើការ​ប្រដេញ​ និង​ព័ទ្ធ​ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដ៏ធំ​ម្នាក់ ​​ព្រមទាំងដកហូតវត្ថុតាង​​មានថ្នាំ​មេ​តំ​ហ្វេ​តា​មីន​​ចំនួន​១២​សុង​ ដែល​​​ប៉ាន់ស្មាន​ចំនួន​រាប់​ម៉ឺន​គ្រាប់ ​និងអាវុធខ្លី​​​មួយ​​ដើម​ផងដែរ ។​

ខេត្តស្ទឹងត្រែង ​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា មុន​នេះ​បន្តិច​ កម្លាំង​នគរ​ប្រឆាំង​គ្រឿងញៀន​​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្ទឹងត្រែង​បាន​ធ្វើការ​ប្រដេញ​ និង​ព័ទ្ធ​ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដ៏ធំ​ម្នាក់ ​​ព្រមទាំងដកហូតវត្ថុតាង​​មានថ្នាំ​មេ​តំ​ហ្វេ​តា​មីន​​ចំនួន​១២​សុង​ ដែល​​​ប៉ាន់ស្មាន​ចំនួន​រាប់​ម៉ឺន​គ្រាប់ ​និងអាវុធខ្លី​​​មួយ​​ដើម​ផងដែរ ។​

តាម​ការ​ឆ្លើយឆ្លង​ព័ត៌មានថា ជនសង្ស័យខាងលើ​មាន​​ឈ្មោះសុ ផល ជា​ម្ចាស់ផ្ទះ​សំណាក់​សុផល ​និងជា​មន្ត្រីរាជការ​ផង មានទីលំ​នៅ​ក្នុង​ភូម​ត្រពាំង​ព្រីង​ ក្នុងសង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ។

​ប្រភព​បន្ត​ថា​ ការ​តាម​ដាន រហូត​​ឈាន​ដល់​​ការ​ចាប់ខ្លួន​នេះ គឺត្រូវ​​កម្លាំង​ជំនាញ​បាន​ប្រដេញ​ចាប់​តាំង​ពី​ក្នុង​ក្រុង ​រហូត​ដល់​ផ្លូវជាតិ​លេខ​៧ ​​ដែលក្នុងហេតុការណ៍នោះ ស្ទើរ​​តែផ្ទុះអាវុធ​ទៅហើយ តែ​សមត្ថកិច្ច​អាច​គ្រប់គ្រង​ស្ថានការណ៍ល្អ​​ប្រសើរ​ ។