ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ានទាំង​យប់! ស្តាយ​ណាស់​ស្រស់​ស្អាត​​​ផង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ពេលដែលកំពុង​​ជិះម៉ូតូឌុបត្រឡប់ទៅផ្ទះទាំងយប់​​​ម្នាក់ឯង​​ ក៏ត្រូវ​ជន​ស​ង្ស​យ័​២​នាក់ ​បាន​ល្បូ​ង​យក​ទៅ​កន្លែង​ស្ងាត់ រំលោ.ភ​រហូ​បាន​សំរេច ​។

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ពេលដែលកំពុង​​ជិះម៉ូតូឌុបត្រឡប់ទៅផ្ទះទាំងយប់​​​ម្នាក់ឯង​​ ក៏ត្រូវ​ជន​ស​ង្ស​យ័​២​នាក់ ​បាន​ល្បូ​ង​យក​ទៅ​កន្លែង​ស្ងាត់ រំលោភ​រហូ​បាន​សំរេច ។ ​ក្រោយមក​​ នារី​រង​គ្រោះ​បាន​មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ព្រៃ.​ស​ ​ឱ្យ​​ជួយអន្តរាគមន៍ ទើបចាប់ខ្លួន​​ជនសង្ស័យបានទាំង២នាក់​​ ដែលហេតុការណ៍នេះ​​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១​​​យប់​ថ្ងៃ​ទី​៧ កុម្ភៈ ​ស្ថិត​​លើ​​ផ្លូវ​បេតុង​​ក្បែរ​វត្ត​ឬ​ស្សី​សាញ់​ ។

ប្រភពឱ្យដឹងថា ​ជន​ស​ង្ស័យ​​ទី​១-​ឈ្មោះ​សុខ​ ពិសី​ អាយុ​២០​ឆ្នាំ ជា​អ្នក​ព្រូឡាន​​ក្រឡុក​បេតុង​ ស្នាក់​នៅ​ការដ្ឋាន​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ (ជា​អ្នក​​រំលោភ) និង​ជ​ន​ស​ង្ស័យ​ទី​២-ឈ្មោះ​វុន ​វុ​ទ្ធី​ អាយុ​២៩​ឆ្នាំ​ ជា​​ព្រូ​​រថយន្ត​ដូច​គ្នា​ ជា​អ្នក​ចាំ​មើលផ្លូវ ។

បើតាមសម្តីនារីរងគ្រោះថា ​មុន​ពេល​កើតហេតុ​ ខ្លួន​​​ចេញពីផ្ទះ​មិត្ត​ភ​ក្តិ​​​នៅ​ម្តុំ​ផ្សា​រ​ឯករាជ្យ​​៣ ហើយ​ក៏​បាន​ជិះ​ម៉ូតូឌុប​​​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ម្តុំ​កន្លែង​កើតហេតុ ។ ខណៈ​នោះ​ ក៏​មាន​ជន​ស​ង្ស​យ័​២​នាក់​​ជិះ​ម៉ូតូ​២​គ្រឿង​មក​​សួរ​នាង​ថា​ ផ្ទះ​​នៅ​ណា​ ពេល​នោះ​នាង​ឆ្លើយ​ថា​នៅ​ម្តុំ​វត្ត​ឫស្សី​សាញ់ ​ហើយជន​នោះ​បាន​តប​វិញ​ថា​ នៅ​ជិត​គ្នា​ទេ អ៊ីចឹង​ឡើង​ម៉ូតូ​មក ​ចាំ​បង​ជូន​​ទៅ​ផ្ទះ​ ។ ពេល​នោះ​នាង​ក៏​បាន​ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ ​លុះដល់​កន្លែង​ស្ងាត់​ ស្រាប់តែ​បាន​ចាប់​នាង​រំលោភ​​តែម្តង ​និង​​បក្ស​ពួក​ម្នាក់​ទៀត​ ជា​អ្នក​មើលផ្លូវ ។

បច្ចុប្បន្ន​ ជន​ស​ង្ស​យ័​ទាំង​២​នាក់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌដង្កោ​ និង​កសាង​សុំ​នុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​នី​ភ្នំពេញ​ ចាត់ការ​តាម​ផ្លូវច្បាប់​។​