ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ទទួលមរណភាព តើ​លោក ម៉ា សេរី បារម្ភ​ពី​អ្វី​ខ្លាំង​ជាងគេ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ផ្នែក​កី​ឡាម្នាក់ នៃ​ស្ថានីយទូរទស្សន៍ ​CNC បានអោយ​ដឹង​ថា លោក ម៉ា សេរី ដែល​ជា​ពិធីករ​ព័ត៌មាន​កីឡា​ដ៏​ល្បី​មួយ​

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ផ្នែក​កី​ឡាម្នាក់ នៃ​ស្ថានីយទូរទស្សន៍ ​CNC បានអោយ​ដឹង​ថា លោក ម៉ា សេរី ដែល​ជា​ពិធីករ​ព័ត៌មាន​កីឡា​ដ៏​ល្បី​មួយ​រូប តែងតែ​ផ្ញើ​សារ​មក​បុគ្គលិក​របស់​លោកជា​រាង​រាល់​ព្រឹក ខណៈ​ពេល​ដែល​លោក​ចាប់ផ្តើម​ឈឺ​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ប​ន្ទីរ​ពេទ្យ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា លោក ម៉ា សេរី ទទួលមរណភាព​នៅ​វេលា​ម៉ោង​០៥ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភ​: នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី អ្វី​ដែល​លោក​ម៉ា សេរី តែងតែ​ផ្ញើ​សារ​បារម្ភ​ខ្លាំងជាងគេ​នោះ គឺ​រឿង​ការងារ ជា​ពិសេស​បុគ្គលិក​ផ្នែក​កីឡា​របស់​លោក​តែ​ម្តង ក្រៅពី​នោះ​លោក​ក៏​បារម្ភ​ពី​សុខទុក្ខ ក្នុងក្រុម​គ្រួសាររបស់លោកផង​ដែរ ។

គួរ​រំលឹក​ថា លោក​ម៉ា សេរី មាន​ជំងឺមហារីក​ថ្លើម ហើយ​បាន​រីក​រាល​ដល់​ក្រពះ និង​ផ្នែក​ផ្សេង​ទៀត​មិន​ខុស​គ្នា​នឹង​ភរិយា​របស់​លោក រិ​ន សា​វេ​ត នោះ​ទេ ទើប​សភាព​ជំងឺ​របស់​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ភ័យ​បារម្ភ ។ លោក​ស្ថិត​ក្នុង​ការ​តាមដាន និង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទើបតែ​សម្រេចចិត្ត​បើក​ទម្លាយ​ជា​សាធារណៈ​តាម​រយៈ​អ្នក​ចុះ​ទៅ​សួរសុខទុក្ខ រន្ធត់​ចិត្តនឹង​សម្ដី​របស់​លោក​ដែល​ប្រកាស​សុំ​លា​ទៅ​មុន​ដែល​មិន​ខុស​ពី​ដឹងខ្លួន​លោក​នឹង​មិន​រស់ ។

បច្ចុប្បន្ន សព​របស់​លោក ត្រូវ​បាន​តម្កល់​នៅ​ឯ​គេហដ្ឋាន​ម្តុំ​អូ​បែក​ក្អម (​ជិត​កាកបាទក្រហម​) ៕