ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…! ទាន់អ្នកកាសែត ទិញគ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកកាសែត​មួយ​រូប ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច

រាជធានី​ភ្នំពេញ ៖ អ្នកកាសែត​មួយ​រូប ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​​ទី​០៧ កុម្ភៈ នៅ​ចំណុច​ច្រកចូល​ឌឿងហែម ក្រោយ​និង​ក្រុមហ៊ុន​ឃ្យូ​ប៊ី ភូមិ​៤ ក្រុម​៣២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

ជន​សង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ យ​ន សេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​អ្នកកាសែត​យុវជន ស្នាក់​នៅ​ផ្ទះ​​ជួល ក្រុម​៣២​ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​សំដី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ពួក​គាត់​កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ខណៈ​​ពេល​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ឈរ​រេ​រ៉​គួរ​ឲ្យ​សង្ស័យ ក៏​បាន​សុំ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ស្រាប់តែ​ជនសង្ស័យ​ទំលាក់​​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ចោល​ក្បែរ​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃើញ ។

ជន​សង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​បុរស​ម្នាក់​(​ទីតាំង​ខាងលើ​)​ក្នុង​តម្លៃ​១៥០០០​រៀល គោលបំណង​យក​​ទៅ​ប្រើប្រាស់​នៅ​ឯ​ផ្ទះ​របស់​ខ្លួន តែ​មិន​ទាន់​បាន​ប្រើ​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​ទៅ ។