ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទទួលយក​សំណើសុំ​ធ្វើ​ជា​មិត្ត​ក្នុង​ហ្វេ​សប៊ុ​ក​បង្កើន​អាយុ

7 ឆ្នាំ មុន

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទទួលយក​សំណើសុំ​ធ្វើ​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក អាច​នឹង​បង្កើន​អាយុ​ប្រសិនបើ​អ្នក​ទទួលយក​សំណើសុំ​ធ្វើ​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ អ្នក​ប្រហែលជា​នឹង​មាន​អាយុ​វែង និង​

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទទួលយក​សំណើសុំ​ធ្វើ​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក អាច​នឹង​បង្កើន​អាយុ​ ប្រសិនបើ​អ្នក​ទទួលយក​សំណើសុំ​ធ្វើ​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ អ្នក​ប្រហែលជា​នឹង​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ អារម្មណ៍​ស្រស់ស្រាយ ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ដែល​បាន​សិក្សា​ពី​សកម្មភាព​ក្នុង​ហ្វេ​ស​ប៊ុ​ក​អស់​រយៈពេល​ជាង​មួយ​ទស​វត្ស​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ទំនាក់ទំនង​ក្នុង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​សកម្ម និង​ទទួល​បាន​សំណើសុំ​ធ្វើ​មិត្តភក្តិ​ច្រើន​នឹង​មាន​សុខភាព​ល្អ អាយុ​វែង ។

ការ​សិក្សា​នេះ​បាន​ចេញផ្សាយ​នៅ​ក្នុង​គេហទំព័រ National Academy of Science ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Northeastern គឺ​លោក Williams Hobb និង​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​កាលី​ហ្វ​ញ៉ា ទីក្រុង San Diego លោក​សាស្ត្រាចារ្យ James Fowler បាន​បង្ហាញ​ថា ការ​សិក្សា​នេះ​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​សុខភាព​របស់​មនុស្ស និង​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ពួក​គេ មិន​ថា​ជា​ទំនាក់ទំនង​មនុស្ស​ដោយ​ផ្ទាល់​ឬ​តាម​អន​ឡាញ ។ «​យើង​បាន​រក​ឃើញ​ថា អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែល​ព្រម​ទទួលយក​មិត្ដ​ច្រើន មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ស្លាប់ ប៉ុន្តែ​ការ​សិក្សា​មិន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ចំពោះ​អ្នក​ដែល​ផ្តួចផ្តើម​ចំណងមិត្តភាព​នោះ​ទេ​» នេះ​បើ​យោង​តាម​អ្នកនិពន្ធ​បាន​សរសេរ ។ ហានិភ័យ​នៃ​ការ​ស្លាប់មាន​កម្រិត​ទាប​បំផុត​សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្រៅ​បណ្ដាញ​សង្គម​ក្នុង​កម្រិត​ខ្ពស់ និង​មាន​កម្រិត​មធ្យម​ចំពោះ​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​បណ្តាញ​សង្គម​អន​ឡាញ ។ 

លោក Hobbs ជឿ​ថា មនុស្ស​ដែល​មាន​ទំនាក់ទំនង​មធ្យម​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ទំនងជា​រក្សា​ចំណងមិត្ដភាព​ជាមួយនឹង​មិត្តភក្តិ​ពួក​គេ​ទាំង​នៅ​ក្រៅ​ប្រព័ន្ធ​បណ្តាញ​សង្គម លោក​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​របស់​សាកលវិទ្យាល័យ Northeastern ។

នៅ​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​លោក Hobbs និង​លោក Fowler បាន​ទាញ​យក​ទិន្នន័យ​រយៈពេល​ជាង​ប្រាំមួយ​ខែ​ពី​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​១២​លាន​នាក់​ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ California កាលពី​ឆ្នាំ​២០១១ ហើយ​បាន​ប្រៀបធៀប​ទិន្នន័យ​របស់​ពួក​គេ​ទៅ​នឹង​កំណត់​ត្រា​ពី​ក្រសួងសុខាភិបាល​សាធារណរដ្ឋ​កាលី​ហ្វ​ញ៉ា​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣ ដើម្បី​ពិនិត្យ​មើល​ពី​ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ ។ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ កើត​នៅ​ចន្លោះ​ឆ្នាំ​១៩៤៥ និង​ឆ្នាំ​១៩៨៩ ។

លោក Hobbs បានឱ្យ​ដឹង នៅ​ក្នុង​ព្រឹត្តិបត្រ​ថា «​អ្នក​ប្រហែលជា​គិត​ថា ទំនាក់ទំនង​ដែល​យើង​បាន​រក​ឃើញ​នេះ​មាន​លទ្ធផល​ចំពោះ​ភាគី​ទាំង​ពីរ ។ ការ​រក​ឃើញ​នេះ​ជា​ការ​ខកចិត្ត​មួយ ព្រោះ​វា​បាន​បង្ហាញ​ថា មនុស្ស​ដែល​ចេញ​ទៅ​ក្រៅ និង​បង្កើត​មិត្តភក្តិ​កាន់តែ​ច្រើន​អាច​នឹង​មិន​ធ្វើ​ឲ្យ​សុខភាព​របស់​ពួក​គេ​មាន​ភាព​ប្រសើរឡើង​» ៕