ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្លាប់​មាន​ព្រឹល​ធ្លាក់​ខ្លាំង​នៅ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​ប្រកាស​អាសន្ន​ពី​ការ​ធ្លាក់​ព្រិល ក្រោយ​ពី​មាន​ព្យុះ និង​ខ្យល់​បោកបក់​ខ្លាំង​គ្របដណ្ដប់​នៅ​តាម​តំបន់​មួយ​ចំនួន។ អាជ្ញាធរ​ឱ្យ​ដឹង​ថា

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អេ​មី​រ៉ាត​អា​រ៉ាប់​រួម បាន​ប្រកាស​អាសន្ន​ពី​ការ​ធ្លាក់​ព្រិល ក្រោយ​ពី​មាន​ព្យុះ និង​ខ្យល់​បោកបក់​ខ្លាំង​គ្របដណ្ដប់​នៅ​តាម​តំបន់​មួយ​ចំនួន។ អាជ្ញាធរ​ឱ្យ​ដឹង​ថា មាន​អ្នក​រង​របួស​ម្នាក់ និង​រថយន្ដ​៣​គ្រឿង​ខូចខាត ។

ព្យុះ​ដែល​បោកបក់​នេះ​តម្រូវ​ឱ្យ​លុប​ចោលការ​ប្រណាំង​កង់​ផ្លូវ​ឆ្ងាយ​«Tour Of Dubai» ក្នុង​ដំណាក់កាល​ដំបូង កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយសារ​កម្លាំង​ខ្យល់​បោកបក់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​កង់ ។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា ដំណាក់កាល​បន្ទាប់​ដែល​បាន​ប្រព្រឹត្ដ​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ដំណើរការ​ជា​ធម្មតា ។

ក្រៅពី​សមុទ្រ​រលក​ធំ និង​ខ្យល់​បោកបក់​ក្នុង​ល្បឿន​លឿន​ពី​៧៥​ទៅ​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ទូ​ទាំង​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​នោះ នៅ​មាន​ធ្លាក់​ព្រឹល​ដែល​មិន​ធ្លាប់​កើត​ញឹកញាប់​នៅ​តំបន់​ភ្នំ​«Jebel Jais» ក្នុង​រដ្ឋ «​រ៉ា​ស់ អាល់ ខា​យ​ម៉ា​» (Ras Al Khaimah) ខណៈ​ពេល​ផ្នែក​ឧតុនិយម​បញ្ជាក់​ថា មាន​ព្រឹល​ធ្លាក់​ក្នុង​កម្ពស់​១០​សង្ទីម៉ែត្រ នៅ​តំបន់​មួយ​ចំនួន​នៅ​លើ​ភ្នំ​ដែល​មាន​កម្ពស់​ប្រហែល​២.០០០​ម៉ែត្រ ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្នុង​សម្ពាធ​សីតុណ្ហភាព​ទាប​ជាង​២​អង្សា​សេ​(-2OC) រួម​ទាំង​ព្រឹល ប្រទះ​ឃើញ​ពលរដ្ឋ​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ជា​ច្រើន​នាក់ មាន​អាការ​ភ័យ​ខ្លាច ដោយ​អ្នកខ្លះ​បាន​ប្រើ​ទូរស័ព្ទ​ថត​យក​រូបភាព និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក របស់​ខ្លួន​គួរ​ឱ្យ​គយគន់ ៕