ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យក្មេង​ម្នាក់ សមត្ថកិច្ច​សួរ​បាន​តែ​បន្តិច​ស្រាប់តែ​សន្លប់​ស្ដូកស្តឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ដើរ​ឆ្លងថ្នល់​ចុះឡើង​ៗ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ហៅ​ទៅ​ធ្វើការ​សាកសួរ ខណៈ​ពេល​កំពុង​សាកសួរ​បាន​បន្តិច​ស្រាប់តែ​ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ដើរ​ឆ្លងថ្នល់​ចុះឡើង​ៗ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ហៅ​ទៅ​ធ្វើការ​សាកសួរ ខណៈ​ពេល​កំពុង​សាកសួរ​បាន​បន្តិច​ស្រាប់តែ​នារី​វ័យក្មេង​រូប​នោះ​សន្លប់​ស្តូកស្ដឹង​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​មុខ​សាលា​បឋម​សិក្សា​អូ​ដឹ​ម ស្ថិត​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ឈ្មោះ ធា​រី ហៅ កាំ​ឡៃ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​ខាងលើ​ដើរ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​លុះ​ពេល​ដើរមក​ដល់​មុខ​សាលា​បឋម​សិក្សា​អូ​ដឹ​ម​នារី​វ័យក្មេង​រូប​នោះ​ដើរ​ឆ្លងកាត់​ផ្លូវ​ទៅ​វិញ​ទៅ​មក មើលទៅ​ហាក់ដូចជា​ចង់​ដើរ​ឲ្យ​រថយន្ត​បុក​ស្លាប់​អ៊ីចឹង ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​មក​អន្តរាគមន៍ និង​ធ្វើការ​សួរនាំ ។ ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់ ហើយ​បាន​នាំ​នារី​រូប​នោះ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​បាន​តែ​បន្តិច ដោយ​នាង​និយាយ​ប្រាប់​ថា នាង​ត្រូវ​ឪពុកចុង​ដេញ​ចេញពីផ្ទះ​ពី​ខេត្តកំពត ទើប​នាង​ជិះ​រថយន្តឈ្នួល​មក​ភ្នំពេញ ពេល​មក​ដល់​ភ្នំពេញ​មិនដឹង​ទៅ​ណា​មក​ណា​ទេ ចេះ​តែ​ដើរ​ទាំង​អត់​បាន​ហូប​បាយ​ទឹក​រយៈពេល​២​ថ្ងៃ​មក​ហើយ ។ គ្រាន់តែ​សមត្ថកិច្ច​ឮ​ថា​អត់​បាន​ហូប​បាយ រៀបចំ​ទៅ​ទិញ​បាយ​យក​មក​ឲ្យ​ហូប តែ​មិន​ទាន់​បាន​ទៅ​ទិញ​ផង ស្រាប់តែ​នារី​វ័យក្មេង​រូប​នោះ​ដួល​សន្លប់​ស្តូកស្តឹង​តែ​ម្តង ។
ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​នារី​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​សម្ភព​ចោម​ចៅ ក្រោយ​ពេល​ដឹងខ្លួន​ហើយ​ត្រូវ​បាន​ខាង​វិទ្យុ​ដឹក​នាង​យក​ទៅ​មណ្ឌល​បាត់​ទៅ ៕