ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហង្ស ម៉ា​នី​តា ត្រូវ​បញ្ជូន​ទៅ​ហ្វី​លី​ពី​ន ដើម្បី​បង្វឹក​សមត្ថភាព​បន្ថែម

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​មិន​អាច​លេងសើច​បាន​ទ រដូវ​កាល​ចក្រ​វា​ឡ​កម្ពុជា​២០២២ បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្រី​ស្អាត​កូន​ខ្មែរ​កាត់​បារាំង ហង្ស ម៉ា​នី​តា រហូត​សម្រេចចិត្ត​ធ្វើ​រឿង​ល្អ​មួយ ដើម្បី​ជាតិ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​អាច​លេងសើច​បាន​ទ រដូវ​កាល​ចក្រ​វា​ឡ​កម្ពុជា​២០២២ បាន​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្រី​ស្អាត​កូន​ខ្មែរ​កាត់​បារាំង ហង្ស ម៉ា​នី​តា រហូត​សម្រេចចិត្ត​ធ្វើ​រឿង​ល្អ​មួយ ដើម្បី​ជាតិ​កម្ពុជា​។

ស្រី​ស្អាត ហង្ស ម៉ា​នី​តា Miss Universe Cambodia 2022 នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២​ខាង​មុខ​នេះ​។ ហើយ​ស្រី​ស្អាត ហង្ស ម៉ា​នី​តា Miss Universe Cambodia 2022 នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស Philippines ដើម្បី​ធ្វើការ​វ​វឹក​ហាត់​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត ដោយ​កញ្ញា​នឹង​ទៅ​រៀន​ជាមួយ​នឹង​​សាលាបង្រៀន​បវរកញ្ញា​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស Philippines KF Crown.Glory.Legacy ដែល​តែង​តែ​បង្រៀន​បេក្ខភាព​បវរកញ្ញា​ក្នុងស្រុក និង ក្រៅ ឈ្នះ​មកុដ​អន្ដរជាតិ​ជា​ច្រើន​។

ជា​ការ​មើលឃើញ​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​កម្ពុជា និង​ក្រុម​ហ្វេ​ន​ៗ​ដាក់​ការ​ជឿជាក់​ខ្ពស់​ណាស់​ថា ហង្ស ម៉ា​នី​តា អាច​នឹង​ដណ្តើម​បាន​តំណែង​សំខាន់​ណាមួយ​ពេល​ប៉ះ​ជាមួយ​បណ្តា​ស្រី​ស្អាត​មក​ពី​ប្រទេស​ផ្សេង​ៗ​លើ​ឆាក​អន្តរជាតិ​។

ហង្ស ម៉ា​នី​តា ជា​បវរកញ្ញា ដែល​តស៊ូ​លើ​វេទិកា​ប្រកួត មិន​តិច​ដង​ដែរ​។ នាង​ស្គាល់​ឆាក​ប្រកួត​ច្រើន និង​រមែង​ឆក់​យក​បទ​ពិសោធន៍​មក​កែខៃ​ខ្លួន​រហូត​បាន​គ្រង​មកុដ បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ២០២២ ដោយ​បាន​មកុដ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។ ហើយ​ចំណុច​ពិសេស​ទៀត នាង​មានចំណេះ​ដឹង​ច្រើន​គួរសម និយាយ​បាន​៣​ភាសា ទាំង​ភាសាជាតិ បារាំង និង​អង់គ្លេស​ផង​ដែរ​។

អម​ជាមួយ​ដំណើរ​ដើរ​សមសួន ការ​លេង​ទឹកមុខ​ក៏​ពូកែ​ពេល​ឡើង​ឆាក​ទើប​ធ្វើ​អោយ​គ្រូ​ជំនាញ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន មើល​នាង​មិន​រំលង ហើយ​ជួយ​បង្ហាញ​តិច​និ​ច​ថ្មី​ៗ​ទៀត​ដល់​នាង​ក្រេប​យក​។ ម៉ា​នី​តា ធ្លាប់​បាន​សន្យា​ថា នាង​នឹង​ព្យាយាម​ដុះខាត់​ខ្លួនឯង​អោយ​បាន​ល្អ​ក្នុង​វិស័យ​បវរកញ្ញា​មួយ​នេះ ។ នេះ​មិនមែន​ជា​ឱកាស​របស់​នាង​តែ​ម្នាក់ឯង​នោះ​ទេ តែ​ជា​របស់​ជាតិ​យើង​ទាំងអស់​គ្នា​។

នាង​ក៏​ចង់​បង្ហាញ​អោយ​ឃើញ​ថា ស្ត្រី​កម្ពុជា​បច្ចុប្បន្ន ទាំង​ស្អាត ឆ្លាត​ពូកែ អាច​ធ្វើ​បាន ដល់​ឆាក​អន្តរជាតិ​បាន​មើលឃើញ​។ នាង​មាន​តែ​ពាក្យ​ថា «​សុំ​ពរ​ជា​កម្លាំង​ចិត្តល្អ​ៗ​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ​»​។ រង់ចាំ​ម់ល​ថា តើ​បេក្ខភាព​កម្ពុជា​យើង​មានឱកាស​ចូល Top Miss Universe ដែរ​ឬ​អត់? បន្ទាប់​ពី​ទទួល​បានការ​វឹក​ហាត់​នៅ​ក្រៅប្រទេស​ក្នុងឆ្នាំនេះ​…​?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ