ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​ជា​រៀងរាល់ថ្ងៃ​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន (18+)

7 ឆ្នាំ មុន

អត្ថបទ​នេះ​ទាក់ទង​នឹង​ជំងឺ​ទាំង​៧​ប្រភេទ​ដែល​អាច​ព្យាបាល​ដោយ​ការ​រួម​ភេទ ។ យើង​បានដឹង​រួច​មក​ហើយ​ថា ជីវិត​ផ្លូវភេទ​ល្អ​អាច​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​មានដំណើរ​ការ​ល្អ​ដូច​គ្នា ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ថា

អត្ថបទ​នេះ​ទាក់ទង​នឹង​ជំងឺ​ទាំង​៧​ប្រភេទ​ដែល​អាច​ព្យាបាល​ដោយ​ការ​រួម​ភេទ ។ យើង​បានដឹង​រួច​មក​ហើយ​ថា ជីវិត​ផ្លូវភេទ​ល្អ​អាច​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​មានដំណើរ​ការ​ល្អ​ដូច​គ្នា  ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ថា វា​ក៏​មាន​សារសំខាន់​ដល់​សុខភាព​រាង​កាយ​របស់​អ្នកផង​ដែរ ។

សូម​អាន​អត្ថបទ​នេះ​ដើម្បី​ដឹង​អំពី​ជំងឺ​ទាំង​៧​ប្រភេទ​ដែល​អាច​ព្យាបាល​បាន​ដោយ​ការ​រួម​ភេទ ។

១-​បញ្ហា​បេះដូង
ការ​រួម​ភេទ​អាច​ជួយ​ឲ្យ​មុខងារ​បេះដូង​មាន​ដំណើរការ​កាន់តែ​ល្អ ។ វា​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ជំងឺ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​បញ្ហា​បេះដូង ។ ជំងឺ​បេះដូង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំងឺ​កំពូល​មួយ​ដែល​អាច​ព្យាបាល​បាន​ដោយ​ការ​រួម​ភេទ ។

២-​ឈឺក្បាល
ក្នុងអំឡុងពេល​នៃ​ការ​រួម​ភេទ អ៊័​រ​ម៉ូ​ន Oxytocin ត្រូវ​បាន​បញ្ចេញ ហើយ​វា​ក៏​ជំរុញ​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន endorphins ដែល​ជា​អ៊័​រ​ម៉ូ​ន​ធ្វើ​ឲ្យ​អ្នកមាន​ភាព​រីករាយ និង​បាត់​ឈឺចាប់។ វា​ជួយ​ឲ្យ​រាង​កាយ​បាន​សម្រាក និង​បំបាត់​ការ​ឈឺក្បាល​ផង​ដែរ ។

៣-​បំបាត់ទុក្ខ​ព្រួយ
ការ​រួម​ភេទ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​បន្ថយ​ទុក្ខ​ព្រួយ​ដ៏​ល្អ​បំផុត និង​ជួយ​បង្កើន​ការ​ជឿជាក់​លើ​ខ្លួនឯង​ផង​ដែរ ។

៤-​គេង​មិន​លក់
ប្រសិនបើ​អ្នកមាន​បញ្ហា​គេង​មិន​លក់​ពេល​យប់ អ្នក​នឹង​ងងុយគេង​ភ្លាម​បន្ទាប់​ពី​ការ​រួម​ភេទ ដោយសារ​ភាព​តានតឹង​ក្នុង​រាង​កាយ​អ្នកមាន​ភាព​ធូរស្រាល ។

៥-​គ្រុនផ្តាសាយ
ប្រសិនបើ​អ្នកមាន​ជំងឺ​ផ្តាសាយ តើ​ការ​រួម​ភេទ​អាច​ព្យាបាល​វា​បាន​មែនឬ ? ស្តាប់​ទៅ​ដូច​ជា​ចម្លែក​ណាស់​មែន​ទេ ? ប៉ុន្តែ​វា​ជា​ការណ៍​ពិត​ព្រោះ​ក្នុងអំឡុងពេល​រួម​ភេទ រាង​កាយ​របស់​អ្នក​នឹង​ផលិត​អង្គ​បដិបក្ខ ហើយ​វា​ដើរតួ​នាទី​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​វីរុស​ដ៏​ខ្លាំងក្លា ។

៦-​ក្រពេញ​ប្រូ​ស្តា​ត
វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អត្ថប្រយោជន៍កំពូល​មួយ​នៃ​ការ​រួម​ភេទ​ជា​រៀងរាល់ថ្ងៃ ។ វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ។ វា​អាច​ការពារ​យើង​ប្រឆាំង​នឹង​ការ​ដុះ​ដុំ​សាច់ និង​ដើរតួ​នាទី​ជា​របាំង​ការពារ​ដល់​រាង​កាយ​របស់​យើង ។

៧-​ជំងឺមហារីក​សុដន់
នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ស្ត្រី​ជា​ច្រើន​។ ជំងឺមហារីក​សុដន់​អាច​ព្យាបាល​បាន​ដោយ​ការ​រួម​ភេទ​ជា​រៀងរាល់ថ្ងៃ ។ ការ​រំញោច​សុដន់​បណ្តាល​ឱ្យ​មានការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​អុក​ស៊ី​តូ​ស៊ី​ន ដែល​អាច​ការពារ​សុដន់​វិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺមហារីក​សុដន់​បាន ៕