ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញឡានមួយ​​បើកលែង​ចង់​​ទៅ​មុខ! ឆែក​មើល​ភ្ញាក់​ព្រើត

7 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ស្បែក​សត្វ​ក្រពើ​​ជាង​៥០​ក្បាល (ដែល​មួយ​ក្បាល​ៗ​មាន​បណ្តោយ​ចាប់ពី​២​ម៉ែត្រ ទៅ​៣​ម៉ែត្រ) ត្រូវ​បាន​កំលាំង​ខណ្ឌ​ជលផល​​ខេត្ត​ស្រះ​កែវ តាម​ប្រមាញ់​និង​ដេញ​ស្ទាក់​ចាប់​បាន ខណៈ​ដែល​ជនជាតិ​ថៃ​ម្នាក់ បាន​មក​ទំនាក់ទំនង​ទិញ​ស្បែក​ទាំង​នេះពី​​ខ្មែរម្នាក់ ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ ដើម្បី​យក​ទៅ​កែ​ច្នៃ​នៅ​ខេត្ត​សមុទ្រ​បាកាន ប្រទេស​ថៃ ។

យោង​តាម​គេហទំព័រ​អន​ឡាញ​របស់​កាសែត​ថៃ​រ៉ាត់ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ នោះ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​១១ ថ្ងៃ​ត្រង់ (​ថ្ងៃ​ដដែល​) ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ឆ្លង​ដែន​រួច​មក កំលាំង​ខណ្ឌ​ជលផល​ខេត្ត​ស្រះ​កែវ  ដឹកនាំ​កំលាំង​ដោយ​លោក​ប្រា​សឺត ប៉ាន​បារមី បាន​សហការ​ជាមួយ​ក្រុម​តម្រួត​ចេញ​ប្រតិបត្តិការ​ឈរជើង​នៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​៣  ស្ថិត​នៅ​ក្នុងភូមិ​២ ឃុំ​បិ​ន​ចៈ​ខន ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ។

នៅ​ពេល​នោះ កំលាំង​បាន​ពិនិត្យ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ណ​ខៀវ ពាក់​ស្លាក​លេខ​បាងកក​៥៣៦៧  ដែល​រថយន្ត​នេះ ហាក់បីដូចជា​មាន​ដឹក​អ្វី​ម្យ៉ាង​ធ្ងន់ ហើយ​នៅ​ពេល​ដែល​ឃើញ​សមត្ថកិច្ច ក៏​ស្រាប់តែ​អ្នកបើកបរ​បាន​ជាន់​ហ្គែ​រ​បន្ថែម​ល្បឿន​ទៀត ដើម្បី​គេច​ពី​កំលាំង​ឈរជើង​ត្រួតពិនិត្យ ។

ភ្លាម​ៗ​នោះ កំលាំង​បាន​ចេញ​រថយន្ត​ដេញ​តាម រហូត​ដល់​ចំណុច​ភូមិ​៨ ឃុំ​សៃ​ដៀវ ស្រុក​ខ្ល​ង​ហាត ទើប​ចាប់​បាន ដោយ​អ្នកបើកបរ​មានឈ្មោះ​ផាត់​ផុ​ន ឈិ​ន​រ៉ាំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​១៣ ឃុំ​សា​មិត ស្រុក​មឿង ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ។ ក្រោយ​ពេល​កំលាំង​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​ក្នុង​ឃ្លុប​រថយន្ត​ខាងក្រោយ ឃើញ​ថា​មានកា​រ៉ុ​ង​ជី​ចំនួន​៣ លុះ​ពេល​ស្រាយ​មើល​ទើប​ដឹង​ថា មាន​សុទ្ធតែ​ស្បែក​សត្វ​ក្រពើ​សរុប​៥១​ក្បាល ជា​ប្រភេទ​ស្បែក​ក្រពើ​ដែល​ល្អ​បំផុត​ទៀត ។