ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​បង្រៀន​និង​សិស្ស​រួមរ័ក​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប

7 ឆ្នាំ មុន

អ្នកគ្រូ​បង្រៀន​អាយុ​៤០​ឆ្នាំ​ម្នាក់ ត្រូវ​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ប្ដឹង​ពី​បទ​លួងលោម​ទៅ​រួមរ័ក​ជាមួយ​កូនប្រុស​របស់​ខ្លួន​បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប នៃ​ការ​រួមរ័ក​នោះ​បែក​ធា្លយ​តាម​អីុ​ធើ​រ​ណេ​ត ។ ទោះជា​យ៉ាងណា​ក្ដី

អ្នកគ្រូ​បង្រៀន​អាយុ​៤០​ឆ្នាំ​ម្នាក់ ត្រូវ​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ប្ដឹង​ពី​បទ​លួងលោម​ទៅ​រួមរ័ក​ជាមួយ​កូនប្រុស​របស់​ខ្លួន​បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប នៃ​ការ​រួមរ័ក​នោះ​បែក​ធា្លយ​តាម​អីុ​ធើ​រ​ណេ​ត ។ ទោះជា​យ៉ាងណា​ក្ដី អ្នកគ្រូ​នេះ​ចោទ​ថា ក្មេង​ប្រុស​ជា​អ្នក​បោក​បញ្ឆោត​ខ្លួន​ដើម្បី​រួមរ័ក​ទៅ​វិញ ។

កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បង្ហាញ​ថា អ្នកគ្រូ​អាយុ​៤០​ឆ្នាំ​ម្នាក់​នោះ​ត្រូវ​ប៉ូលិស​សួរ​ចម្លើយ​ក្រោយ​ពី​ប្រទះ​ឃើញ​វី​ដេ​អូ​រួមរ័ក​ជាមួយ​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ជា​កូនសិស្ស​របស់​ខ្លួន ។

អ្នកគ្រូ​អីុ​រី​ណា បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​មួយ​ក្នុង​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្សុ​ី ត្រូវ​ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​បេ​ហ្វ អាយុ​១៧​ឆ្នាំ ជួ​ួ​ល​ឱ្យ​បង្រៀន​កូន​របស់​ខ្លួន សម្រាប់​ត្រៀមប្រឡង​ចូល​មហាវិទ្យាល័យ ។

ក្នុងអំឡុងពេល​៤​ខែ​កន្លង​មក អ្នកគ្រូ​អីុ​រី​ណា បាន​រួមរ័ក​ជាមួយ​កូនសិស្ស ។ រឿង​នេះ​បាន​បែកធ្លាយ​ដល់​ក្រុម​គ្រួសារ​នៅ​ពេល​ក្មេង​ប្រុស​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ខណៈ​ពេល​រួមរ័ក​ជាមួយ​គ្រូ​តាម​អីុ​ន​ធើ​រ​ណេ​ត ។

មិនយូរ​ប៉ុន្មាន អ្នកគ្រូ​អីុ​រី​ណា ត្រូវ​សាលា​បញ្ឈប់​ពី​ការងារ ។ ប៉ូលិស​ចោទ​អ្នកគ្រូ​អីុ​រី​ណា ពី​បទ​បោក​បញ្ឆោត​ក្មេង​ប្រុស ដើម្បី​រួមរ័ក ប៉ុន្ដែ​នាង​ឆ្លើយ​ថា សិស្ស​នោះ​ជា​អ្នក​ល្បួង​ខ្លួន​ដើម្បី​រួមរ័ក​ទៅ​វិញ ។

បច្ចុប្បន្ន​ប៉ូលិស​កំពុង​សាកសួរ​ហេតុផល​បន្ថែម​ទៀត ដើម្បី​ដំណើរការ​រឿង​ក្ដី​តាម​ផ្លូវច្បាប់ ដោយ​ដំណាក់កាល​ដំបូង​រក​ឃើញ​ក្មេង​ប្រុស​បេ​ហ្វ គឺជា​អ្នករក​វិធីសាស្ដ្រ​ដើម្បី​រួមរ័ក​ជាមួយ​អ្នកគ្រូ​នោះ​មែន ដោយ​រូបគេ​បាន​តាមដាន​រឿង​អាសអាភាស​តាម​អីុ​ន​ធើ​រ​ណេ​ត ។ មិនតែប៉ុណ្ណោះ​គេ​ជា​អ្នក​បង្ហោះ​វី​ដេ​អូ​រួមរ័ក​ទៀត​ផង ៕