ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​កំពុង​បណ្តើរ​រ៉ឺ​ម៉ក​ម៉ូតូសុខៗ​ ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ខណៈ​កំពុង​អូស​រ៉ឺ​ម៉ក​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​ខ្យល់គ​ដួល​ស្លា.ប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​ …

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់​ខណៈ​កំពុង​អូស​រ៉ឺ​ម៉ក​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ​១០៦ ចំណុច​ជាប់​ផ្សារ​រាត្រី ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ប៉ុ​ល កុសល ហៅ យ៉ុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ជិត​ផ្សារ​រាត្រី សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ​ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​គាត់​បណ្តើរ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់ ស្រាប់តែ មួយសន្ទុះ​ក្រោយមក​ឃើញ​គាត់​ដេក​ដួល​សន្លប់​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ និង​អ្នក​លក់ដូរ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ជួយ​សង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ដួល​ដាច់​សរសៃឈាម ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៉ុ​ល អែម អាយុ​៣៤​ឆ្នាំ មុខរបរ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យក​ទៅ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕