ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានតែអក្សរ…! តែអត់អនុវត្ត…!

7 ឆ្នាំ មុន

ខេត្ដ​ប៉ៃលិន ៖ មក​ដល់​សម័យ​បច្ចុប្បន្ន​ទៅ​ហើយ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តែ​ខ្វះ​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ​ទៅ​ទៀត ពួក​គាត់​ខ្លះ​បាន​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន បង្ក​ទៅ​ជា​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ តែ​ហាក់ដូចជា​មិន​ខ្វល់​ពី​អ្វី​ទាំងអស់ ដោយ​បន្ត​នាំ​គ្នា​ដឹក​យក​កាក​សំណល់​ពី​ផ្ទះ​យក​ទៅ​ចាក់ចោល​នៅ​ក្បែរ​ស្លាក​សញ្ញា​របស់​មន្ទីរ​

ខេត្ដ​ប៉ៃលិន ៖ មក​ដល់​សម័យ​បច្ចុប្បន្ន​ទៅ​ហើយ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តែ​ខ្វះ​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​ខ្លួនឯង និង​អ្នក​ដទៃ​ទៅ​ទៀត ពួក​គាត់​ខ្លះ​បាន​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន បង្ក​ទៅ​ជា​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ តែ​ហាក់ដូចជា​មិន​ខ្វល់​ពី​អ្វី​ទាំងអស់ ដោយ​បន្ត​នាំ​គ្នា​ដឹក​យក​កាក​សំណល់​ពី​ផ្ទះ​យក​ទៅ​ចាក់ចោល​នៅ​ក្បែរ​ស្លាក​សញ្ញា​របស់​មន្ទីរ​បរិស្ថាន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

អ្នក​ភូមិ​រស់នៅ​ក្បែរ​គំនរ​សំរាម បានឱ្យ​ដឹង​ថា សំរាម​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែល ដោយសារ​មាន​ជនខិលខូច​មួយ​ចំនួន បាន​ជិះ​ម៉ូតូ​ដឹក​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ពេល​យប់​ស្ងាត់ លុះ​ព្រឹក​ឡើង​ឃើញ​មាន​ការុង​កាក​សំណល់​ទាំងនោះ​នៅ​ពាសពេញ​លើ​ចិញ្ចើម​ផ្លូវ​ជះក្លិន​ស្អុយ​អសោចិ៍ ។ ប្រភព​បន្ត​ទៀត​ថា ការ​ធ្វើ​បែប​នេះ​បង្ក​ឱ្យ​កើត​មាន​ជំងឺដល់​ពួក​គាត់​ដែល​រស់នៅ​ក្បែរ​នោះ ខណៈ​រុយ​រោម​សំរាម រួច​ហើរ​ទៅ​ទំ​លើ​ម្ហូបអាហារ​ដែល​កូនចៅ​គាត់​កំពុង​ទទួលទាន​អាហារ​បង្ក​ជាជំងឺ​រាករូស និង​ក្អួតចង្អោរ​ផ្សេង​ៗ ។ម្យ៉ាងវិញទៀត អ្នក​ដែល​បោះចោល​សំរាម​បែប​នេះ មិន​បាន​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​កាក​សំណល់​សំរាម​នោះ​ឡើយ ហើយ​ជួនកាល​បំពាន​ទៅ​នឹង​ច្បាប់​ដោយ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង​ប៉ុណ្ណោះ ។

អ្នកស្រុក​ទាំងនោះ​បាន​បញ្ជាក់​ថា តាម​ពិត​ដី​ដែល​គេ​លួច​យក​សំរាម​ទៅ​បោះចោល​នោះ​មិនមែន​ជា​កន្លែង​សាធារណៈ​នោះ​ទេ គឺ​ដី​មាន​ម្ចាស់​ត្រឹមត្រូវ តែ​ខាង​ម្ចាស់​ដី​គេ​មិន​ហ៊ាន​មាត់ក​នោះ​ទេ ព្រោះ​ខ្លាចក្រែង​ជនខិលខូច​ទាំងនោះ​ធ្វើបាប​នៅ​ថ្ងៃ​ណាមួយ  ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា សំរាម​ដែល​ជនខិលខូច​យក​ទៅ​បោះ​ចោល​នៅ​កន្លែង​ដែល​លោក​បាន​យក​ស្លាក​សញ្ញា​ទៅ​ដាក់​នោះ មិនមែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​នោះ​ទេ គឺ​ភាគច្រើន​អ្នក​ទាំងនោះ​ជា​អ្នក​លក់ដូរ​នៅ​ឆ្ងាយ​ពី​ទី​នេះ​ដឹក​តាម​ម៉ូតូ តាម​រ៉ឺ​ម៉ក​យក​មក​ចាក់ចោល​នៅ​ពេល​យប់​ស្ងាត់ ។

លោក​បន្ត​ទៀត​ថា កាលពីមុន​ខាង​លោក​បានឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ចាំ​ឃ្លាំមើល​ដែរ លុះ​ពួក​នោះ​ដឹងខ្លួន​មុន​ក៏​នាំ​គ្នា​គេច​បាត់​អស់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ខាង​លោក​នឹង​តាម​ចាប់ខ្លួន​ជន​អនាធិបតេយ្យ​ទាំងនោះ​យក​មក​ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​តាម​ផ្លូវច្បាប់ ៕